ភ្នំពេញ៖ ផ្សារទំនើបស្តង់ដារអន្តរជាតិ The Bridge Lifestyle Mall ដែលមានទីតាំងក្បែរមជ្ឈមណ្ឌលកោះពេជ្រ និងផ្សារទំនើប AEON Mall ភ្នំពេញ កំពុងត្រៀមបង្ហាញខ្លួនជាផ្លូវការហើយនាចុងឆ្នាំនេះ។
ជាមួយនឹងការចូលមកដល់នៃហាង និងផលិតផលល្បីៗជាច្រើន អ្នកវិនិយោគគំរោងនេះ បានរចនាផ្ទៃខាងក្នុងអាគារពោរពេញដោយការចាប់អារម្មណ៍។
បើកចំកណ្ដាលក្រុង ដែលពោរពេញដោយផ្សារទំនើប និងហាងល្បីៗស្រាប់ហើយនោះ ក្រុមការងាររបស់The Bridge Lifestyle Mall បានបញ្ជាក់ថា វាមិនត្រឹមតែជាផ្សារទំនើបមួយប៉ុណ្ណោះទេ តែវាមានលក្ខណៈខុសពីផ្សារដទៃ និងផ្ដល់ជូនបទពិសោធន៍ទិញទំនិញប្លែកជាងទីណាទាំងអស់ក្នុងតំបន់។ របៀបជួលតូប និងលក់ដូរ គឺមានភាពប្លែកគ្នាពីផ្សារទំនើបAEON ដោយ The Bridge Lifestyle Mallផ្តោតសំខាន់ទៅលើរចនាបថនៃការរស់នៅ។ របៀបនៃរស់នៅគឺឆ្លុះបញ្ចាំងអំពីទិដ្ឋភាពទាំងអស់នៃជីវិតដ៏រីករាយ និងរួមចំណែកដល់សុភមង្គល ដែលមនុស្សគ្រប់រូបប្រាថ្នាចង់រីករាយជាមួយរចនាបថ នៃជីវិតរបស់ពួកគេ។
ពេលបោះជំហ៊ានចូលក្នុងបរិវេណផ្សារភ្លាម អ្នកនឹងទទួលបានអារម្មណ៍ថា នេះគឺជាទីតាំងសម្រាប់អ្នកចូលចិត្តបែបផែនរស់នៅបែបទំនើបៗ សូម្បីតែការតុបតែងនៅខាងក្នុង ប្រៀបដូចជា អគារនៅទីក្រុង New York ដែលមិនធ្លាប់មានពីមុនមកនៅភ្នំពេញ។
ក្រៅពីដើរទិញទំនិញ អ្នកក៏អាចសោយសុខជាមួយសេវាកម្មម៉ាស្សា ស្ប៉ា សម្រាកនៅតំបន់លម្ហែអារម្មណ៍ និងទិញគ្រឿងសម្អាងមានគុណភាពខ្ពស់ជាដើម។
ផ្សារទំនើបនេះ ក៏មានមជ្ឈមណ្ឌលពិនិត្យ និងថែរក្សាសុខភាពលំដាប់ខ្ពស់មកពីសិង្ហបុរី ដែលមានឆន្ទៈចូលមកបម្រើវិស័យសុខាភិបាលខ្មែរឲ្យកាន់តែប្រសើរផងដែរ។
The Bridge Lifestyle Mall មានផ្ដល់ជម្រើសនៃការញ៉ាំច្រើនប្រភេទ ជាមួយហាងកាហ្វេ និងអាហារយីហោល្បីលំដាប់ពិភពលោកយ៉ាងច្រើនសម្បូរបែប ដូចជា ហាង Soups មកពី ម៉ាឡេស៊ី មាន Hot-Pots មកពី ចិន Milk Tea និង Bubble Tea មានប្រភពនៅទីក្រុងហុងកុង ហាង Yakitori ពីសិង្ហបុរី និងហាង BBQ រសជាតិដើមពីកូរ៉េជាដើម។ អ្វីដែលកាន់តែរំភើបជាងនេះទៅទៀតសំរាប់ផ្សារទំនើបមួយនេះ នឹងមានម៉ាកក្រុមហ៊ុនអន្តរជាតិជាច្រើន ចាប់ផ្តើមបើកអាជីវកម្មនៅប្រទេសកម្ពុជា ជាលើកដំបូងរបស់ខ្លួនផងដែរ។
លើសពីនោះទៅទៀត The Bridge Lifestyle Mall ក៏មានលក់ឧបករណ៍អេឡិចត្រូនិកច្រើនសម្បូរបែប រួមមានទូរស័ព្ទដៃ គ្រឿង Accessories ឧបករណ៍តន្ត្រី ឧបករណ៍សំឡេង ដែលសុទ្ធតែជាម៉ាកល្បីៗ នឹងអាចអង្រួនចិត្តអ្នកនិយមគ្រឿងម៉ាស៊ីន បច្ចេកវិទ្យា និងគ្រឿងអេឡិចត្រូនិកទាំងអស់ជាប់ចិត្តមិនខាន។
បែបផែននៃជីវិតមិនអាចខ្វះបានឡើយ ដោយយើងនឹងនាំមកនូវការកម្សាន្ត The Bridge Lifestyle Mall ក៏មានទីតាំងកម្សាន្តដ៏ធំមួយសម្រាប់កុមារតូចៗ និងមនុស្សធំរីករាយបាន ដោយក្នុងនោះមានទាំងហ្គេមជាលក្ខណៈ Virtual Reality Gaming និងបែបអេឡិចត្រូនិក។
ការបើកជាផ្លូវការនឹងប្រព្រឹត្តទៅនាចុងឆ្នាំនេះ The Bridge Lifestyle Mall កំពុងទន្ទឹងរង់ចាំស្វាគមន៍អ្នកទាំងអស់គ្នា។
សំរាប់ព័ត៌មានបន្ថែម អាចទាក់ទងតាម៖
អ៊ីមែល៖ [email protected]
លេខទូរស័ព្ទ +855 (0)99 999 691
Facebook Page: The Bridge Lifestyle Mall
https://www.facebook.com/The-Bridge-Lifestyle-Mall-237687286921443/
ប្រភព : Property area