ភ្នំពេញ ៖ ទីក្រុងហុងកុង គឺជាទីក្រុងដែលមានសេដ្ឋកិច្ច និងអគារខ្ពស់កប់ពពកលូតលាស់គ្រប់ទីកន្លែងដែលធ្វើអោយទីក្រុងមួយនេះ មានភាពល្បីល្បាញទាំងនៅក្នុងតំបន់និងពិភពលោក ។
ពេលនេះគេហទំព័រ propertyarea.asia នឹងបន្តលើកយកអគារថ្មីមួយទៀតនៅក្នុងទីក្រុងនេះមកបង្ហាញជូនមិត្តអានដើម្បីបានស្វែងយល់ពីការរីកចម្រើនវិស័យសំណង់អគារនានា ទាំងនៅក្នុងតំបន់ និងពិភពលោក គឺអគារ Nina Tower។
អគារ Nina Tower ជាអគារភ្លោះ ដែលមានកំពស់ ៨០ និង ៤២ ជាន់ ស្ថិតនៅក្នុងតំបន់ Tsuen Wan ក្នុងទីក្រុងហុងកុង ។ អគារនេះត្រូវបានគេរចនាជាអគារខ្ពស់បំផុតនៅក្នុងពិភពលោកក្នុងកម្រិតកម្ពស់ប្រមាណ ៥១៨ ម៉ែត្រ តែដោយសារតែដំបន់នេះ នៅជាងនៅនឹង អកាសយានដ្ឋាន Chek Lap Kok Airport នោះ កំពស់របស់ត្រូវបានគេកំណត់អោយសាងសង់ត្រឹមតែ ៣១៩.៨ ម៉ែត្រ ។
អគារនេះ ជាកម្មសិទ្ធរបស់ក្រុមហ៊ុន Chinachem Group ដោយក្រោយមកត្រូវបានគេសាងសង់ទៅជាអគារភ្លោះ ក្នុងនោះអគារដែលទាប ឈ្មោះថា Nina Tower ដែលជានិមិត្តរូបរបស់ស្រី Nina Wang ឬហៅថា Kung Yu ដែលម្ចាស់ក្រុមហ៊ុន Chanachem Group និងអគារដែលខ្ពស់ គឺហៅថា Teddy Tower ដែលជានិមិត្តរូបរបស់ប្តីលោកស្រី គឺលោក Teddy Wang ។ នៅជាន់ទី ៤០ នៃអគារនេះ មានសណ្ឋាគារលំដាប់ផ្កាយ ៥ ដែលមាន ៨០០ បន្ទប់ ឈ្មោះថា L’hotel Nina et Convesntion Centre ខណៈនៅជាន់ទី ១០ ទៅជាន់ ៣៩ គឺជាកន្លែងការិយាល័យធ្វើការ។ ជាន់ទី ១ ទៅជាន់ទី ៥ ជាកន្លែង ផ្សារទំនើប ខណៈជាន់ទី ៦ ទៅជាន់ទី ៩ ជាកន្លែងមជ្ឈមណ្ឌលពិពរណ៌ ។
ជាន់ទី ៤១ ជាកន្លែង លំហែកាយ (Sky Lobby)ដែលអនុញ្ញាតោយភ្ញៀវទេសចរទៅលេងកម្សាន្តដោយឥតថ្លៃ ដោយជិះជណ្តើរយន្តពីជាន់ក្រោម និងពីសណ្ឋាគារទៅកាន់ទីនោះបាន។ កន្លែងលំហែកាយ ឬ Sky Lobby ផ្តល់នូវទេសភាពយ៉ាងស្រស់ស្អាត និងអាចមើលទេសភាពនានានូវជុំវិញតំបន់ Tsuen Wan និង អាចមើលទេសភាពព្រៃភ្នំ Tai Mo Shan មើលកោះ Tsing Yi និងអាចមើលស្ពាន Ting Kau តភ្ជាប់ពី កោះ Tsing Yi ទៅកាន់តំបន់ Sham Tseng។ អគារនេះ ត្រូវបានសាងសង់នៅក្នុងឆ្នាំ ២០០០ និងបញ្ចប់នៅក្នុងឆ្នាំ២០០៦ តែយ៉ាងណាក៏ដោយមិនត្រូវបានគេបង្ហាញពីទំហំទឹកប្រាក់ចំណាយក្នុងការសាងសង់អគារនេះ ទេ៕
ប្រភព : Property area