Register Already an agent ? Login

ឧកញ៉ាលី ហួរប្រកាសវិនិយោគគំរោងលំនៅដ្ឋានធំមួយនៅលើផ្លូវជាតិលេខ៦

​ភ្នំពេញ: បន្ទាប់ពីទទួលបានជោគជ័យលើការសាងសង់បុរីវិមានភ្នំពេញ លោកឧក​ញ៉ាលី ហួរអគ្គនាយកបុរីវិមានភ្នំពេញ បានសម្រេចប្រកាសវិនិយោគគំរោងបុរីធំមួយ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា នាពេលខាងមុខនេះ។

​លោកឧកញ៉ាលី ហួរដែលជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាផងដែរនោះបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី៥ កញ្ញាកន្លងមកថា គំរោងថ្មី​នេះផ្តោតលើលំនៅដ្ឋានដែលមានតម្លៃសមរម្យ និងតម្លៃខ្ពស់ ដោយលំនៅដ្ឋានក្នុងគំរោង​នេះមានតម្លៃចាប់ពី៤៧០០០ ដល់ជាង២៥ម៉ឺនដុល្លារអាមេរិក។លោកបន្តថា គំរោងនេះស្ថិតនៅលើផ្ទៃដីប្រមាណ៣០ហិកតា ដែលសាងសង់ផ្ទះជាពីរដំណាក់កាល ដោយដំណា​ក់កាលទី១មានផ្ទះប្រមាណ២០០០ខ្នង និងដំណាក់កាលទី២ មានផ្ទះជាង១០០០ខ្នង។

លោកឧកញ៉ាបានបន្តថា “គំរោងនេះស្ថិតនៅក្បែរផ្សារព្រែកអញ្ចាញ ស្របតាមផ្លូវជាតិលេខ៦អា ជាតំបន់ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស”។លោកបន្តថា “គំ​រោងថ្មីនេះមានឈ្មោះបុរីវិមានភ្នំពេញមង្គលរតនៈ ដែលនឹងបើកសម្ភោធបើកការដ្ឋាននៅដើមសប្តាហ៍ទី៣នៃខែកញ្ញានេះ”។

​ទីផ្សារលំនៅដ្ឋាននៅតែមានភាពល្អប្រសើរ ដោយសារកំនើនសេដ្ឋកិច្ច និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។

​លោកច្រឹក សុខនីមអគ្គនាយកក្រុមហ៊ុនCentury21 Mekongបានថ្លែងថា ទីផ្សារ​លំនៅដ្ឋាននៅតាមបុរីនានានៅតែមានភាពល្អប្រសើរ ដោយសារការគាំទ្រពីធនាគារលើ​ការផ្តល់ឥណទានលំនៅដ្ឋាន និងកត្តាប្រជាសាស្រ្ត មានន័យថាប្រជាពលរដ្ឋកាន់តែច្រើន​មានជីវភាពល្អប្រសើរ ហើយប្រជាជនកាន់តែច្រើនបានចូលមករស់នៅក្រុងភ្នំពេញ ដែល​ធ្វើឲ្យតម្រូវការលំនៅដ្ឋានបានកើនឡើងជាស្វ័យប្រ​វត្តិ។

​លោកឧកញ៉ាបានបន្តថា “គំរោងនេះស្ថិតនៅក្បែរផ្សារព្រែកអញ្ចាញ ស្របតាមផ្លូវជាតិលេខ៦អា ជាតំបន់ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស”។លោកបន្តថា “គំ​រោងថ្មីនេះមានឈ្មោះបុរីវិមានភ្នំពេញមង្គលរតនៈ ដែលនឹងបើកសម្ភោធបើកការដ្ឋាននៅដើមសប្តាហ៍ទី៣នៃខែកញ្ញានេះ”។

​ទីផ្សារលំនៅដ្ឋាននៅតែមានភាពល្អប្រសើរ ដោយសារកំនើនសេដ្ឋកិច្ច និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។

​លោកច្រឹក សុខនីមអគ្គនាយកក្រុមហ៊ុនCentury21 Mekongបានថ្លែងថា ទីផ្សារ​លំនៅដ្ឋាននៅតាមបុរីនានានៅតែមានភាពល្អប្រសើរ ដោយសារការគាំទ្រពីធនាគារលើ​ការផ្តល់ឥណទានលំនៅដ្ឋាន និងកត្តាប្រជាសាស្រ្ត មានន័យថាប្រជាពលរដ្ឋកាន់តែច្រើន​មានជីវភាពល្អប្រសើរ ហើយប្រជាជនកាន់តែច្រើនបានចូលមករស់នៅក្រុងភ្នំពេញ ដែល​ធ្វើឲ្យតម្រូវការលំនៅដ្ឋានបានកើនឡើងជាស្វ័យប្រ​វត្តិ។

​លោកបន្តថា “សកម្មភាពទិញលក់នៅលំនៅដ្ឋានទី២នៅតាមបុរី និងលំនៅដ្ឋានថ្មីៗនៅតែល្អប្រសើរក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ”។

​យោងតាមការសិក្សារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានរកឃើញថា ប្រទេសកម្ពុជាត្រូវការលំនៅដ្ឋាន ប្រមាណ៨០ម៉ឺនខ្នងបន្ថែមទៀត សម្រាប់ចន្លោះឆ្នាំ២០១៥ ២០៣០ខាងមុខ៕

ប្រភព : Property area