Register Already an agent ? Login

​សិក្សាលើចំណុចទាំង៦នេះសិនមុន​សម្រេចចិត្តទិញផ្ទះ

​ភ្នំពេញ: ចង់ដឹងឬទេថា តើទិញផ្ទះយ៉ាងដូចម្តេចដើម្បីស្នាក់នៅប្រកប​ដោយភាពសុខដុមរមនា ឬទិញវិនិយោគយកប្រាក់ចំណេញសូមសិក្សាចំណុចសំខាន់ ៗទាំងនេះសិន។

​ឥឡូវនេះវេបសាយPROPERTYAREA.ASIA បានក្លាយជាអ្នកប្រឹក្សាយោ​បល់ជាមួយអ្នកបានហើយ តាមរយៈការបង្ហាញចំណេះដឹង និងវិធីសាស្រ្តសម្បូរបែប និងប្រកបដោយជំនាញច្បាស់លាស់ ដើម្បីអាចឲ្យលោកអ្នក យកទៅអនុវត្ត​ន៍បានមានប្រសិទ្ឋិភាពខ្ពស់។

ទិញផ្ទះដែលទើបសាងសង់

​ហេតុអ្វី លោកអ្នក ត្រូវទិញផ្ទះទើបនឹងសាងសង់ ព្រោះម្ចាស់គំរោងខ្លះពួកគេ មិនសូវមានទុនច្រើនសម្រាប់បង្វិលទេ។ ទើបផ្ទះពួកគេត្រូវការទុន ដើម្បីសាងសង់គំរោងលំនៅដ្ឋានរបស់ពួកគេ ហេតុនេះដំណាក់កាលតំបូងផ្ទះរបស់ពួកគេមានតំលៃធូរថ្លៃជាងផ្ទះធ្វើរួចហើយ ឬធ្វើជិតរួច។

​ធម្មតាផ្ទះតែងតែឡើងថ្លៃ

​មិនថាតែអ្នកវិនិយោគមានប្រាក់តិច ឬមានប្រាក់ច្រើនទេ តែងតែលក់ផ្ទះរបស់ខ្លួនឡើងថ្លៃ តាមដំណាក់កាលនៅពេលផ្ទះរបស់ ពួកគេសាងសង់បានកាន់​តែច្រើន។ ហេតុនេះការទិញគំរោងតំបូង លោក អ្នកអាចចំណេញចន្លោះពី១០ទៅ២០ភាគរយនៃតំលៃលំនៅដ្ឋានរបស់ខ្លួន។

​ទិញផ្ទះដែលអ្នកស្រលាញ់

​ធម្មតាផ្ទះដែលអ្នកស្រលាញ់ ក៏អាចអ្នកដទៃស្រលាញ់ ព្រោះជាផ្ទះអាចប្រកបអាជីវកម្មបាន ឬជាផ្ទះដែលស្ថិតនៅទីតាំងមិនសូវអ៊ូអរ ដែលជាការនិយម​របស់មនុស្សដែលនិយមភាពស្ងប់ស្ងាត់ និងមិនមានបំណងចង់ធ្វើអាជីវកម្មអ្វីមួយ។

​គិតពីហុងស៊ុយ

​ជំនឿហុង ស៊ុយមានសារៈសំខាន់ណាស់ ក្នុងផ្នត់គំនិតជនជាតិចិន និងជន​ជាតិខ្មែរផងដែរ ព្រោះផ្ទះបែរមុខទៅទិសខាងលិច ជាផ្ទះមិនសូវមានការពេញនិយមទេ។ ពិសេសផ្ទះលែងមានលូនៅចំពីមុខ ឬពីចំហៀង មិនសូវទទួលបាន​ការចាប់អារម្មណ៍ពីអ្នកទិញឡើយ ព្រោះពួកគេមានជំនឿថា មិនសូវមានសិរីសួស្តី និងសុខមាលភាពក្នុងការរស់នៅ។

​ទិញផ្ទះអាចរកស៊ីបាន

​តាមធម្មតាផ្ទះនៅខាងមុខ អាចរកស៊ីបានតែងមានតំលៃខ្ពស់ជាងគេបន្តិច ប៉ុន្តែក៏ជាផ្ទះឡើងថ្លៃលឿនជាងគេ និងចំណេញច្រើនជាងគេផងដែរ ព្រោះផ្ទះប្រកបអាជីវកម្មបាន ជាប្រភេទផ្ទះដែលមានមនុស្សច្រើនឆ្លងកាត់ និងងាយទទួ​ល​បានការចាប់អារម្មណ៍។

​កេរ្ត៍ឈ្មោះបុរី ឬគុណភាពសំណង់

​អ្នកត្រូវប្រាកដថា បុរីដែលអ្នកបានទិញជាបុរីមិនមានបញ្ហា និងតែងតែផ្តល់ទំនុកចិត្តដល់អតិថិជន លើគុណភាពសំណង់របស់ផ្ទះនិមួយៗ ព្រោះការទិញផ្ទះឬគំរោងលំនៅដ្ឋាន ដែលមិនបានគិតគូរម៉ត់ចត់ពីគុណភាពសំណង់ ធ្វើឲ្យអ្នកត្រូវជួបផលវិបាកជាច្រើន លើការជួសជុលមិនចេះចប់មិនចេះហើយ និងពិបាកក្នុងការលក់ ឬស្វែងរកអតិថិជនផងដែរ ប្រសិ​នជាទិញប៉ះចំលំនៅដ្ឋានបែបនេះ៕

ប្រភព : Property area