ភ្នំពេញ៖ ការវាយតម្លៃអចលនទ្រព្យអាចមានភាពស្មុគ្រស្មាញមួយ ប៉ុន្តែបើសិនជាយើងដឹងវិធីសាស្រ្តវាយតម្លៃ និងយល់ពីរូបមន្តវាយតម្លៃសាមញ្ញ គឺវាហាក់ងាយស្រួលដូចបកចេកអញ្ចឹង។
គេមានវិធីសាស្រ្តវាយតម្លៃអចលនវត្ថុចំនួនបីប្រភេទ ប៉ុន្តែថ្ងៃនេះគេហទំព័រ Propertyarea.asia ដែលល្បីល្បាញផ្នែកព៌តមានអចលនទ្រព្យ និងសេដ្ឋកិច្ចសូម លើកយកករណីវាយតម្លៃមួយ ដែលមានភាពងាយយល់ និងសាមញ្ញៗ។
ក្នុងបទបង្ហាញពិសេសមួយ លោកបណ្ឌិតគីម ហ៊ាងប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងឲ្យដឹងក្នុងវគ្គបណ្តុះបណ្តាលមួ យ នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញកាលពីពេលថ្មីៗនេះថា ការវាយតម្លៃអចលនវត្ថុមានភាពស្មុគ្រស្មាញច្រើន និងមានភាពងាយស្រួល ប៉ុន្តែការវាយតម្លៃបែបសាមញ្ញ គឺងាយស្រួលយល់នោះទេ។
លោកបន្តថា មានវិធីសាស្រ្តមួយចំនួន ដែលយើងអាចដឹង និងវាយតម្លៃអចលនទ្រព្យអ្នកដទៃឬខ្លួនឯងបាន ដូចជា ទី១ ត្រូវរកព៌តមានពីតម្លៃអចលនទ្រព្យ នៅទីតាំងជុំវិញទីតាំងដែលអ្នកចង់ដឹងឬចង់ទិញ ឬចង់លក់អចលនទ្រព្យរបស់ខ្លូន ទី២ រកឲ្យបានព៌តមានពីរឬបី ពីតម្លៃអចលនទ្រព្យនៅជុំវិញតំបន់នោះ ដើម្បីយកមកធ្វើការប្រៀបធៀបគ្នា។
ទី៣ ដើម្បីទទួលបានព៌តមានងាយស្រួល និងជាក់លាក់ លោក អ្នកអាចសាកសួរមេភូមិ ដើម្បីអាចទទួលព៌តមានអំពីតម្លៃដី ឬផ្ទះនៅតំបន់នោះ។ ទី៤ ពេលទទួលបានព៌តមានគ្រប់គ្រាន់ហើយ លោកអ្នកអាចយកតម្លៃអចលនទ្រព្យនៅជុំវិញតំបន់អចលនទ្រព្យ ដែលយើងចង់ដឹងនោះ យកមកគុណចែកជាមធ្យម
ភាគ យើងនឹងអាចដឹងពីតម្លៃអចលទ្រព្យ ដែលយើងចង់ដឹង ឬចង់ទិញនៅតំបន់នោះហើយ។
ទោះជាយ៉ាងណាការវាយតម្លៃអចលនទ្រព្យប្រភេទទៀត មានភាពស្មុគ្រស្មាញខ្លាំង ទាក់ទងនឹងការវាយតម្លៃអាគារ មជ្ឈមណ្ឌលពាណិជ្ជកម្ម ទាក់ទងនឹងការវាយតម្លៃទ្រព្យសកម្មរបស់ក្រុមហ៊ុនណាមួយនោះជាដើម។ គេហទំព័ររបស់យើង គឺwww.propertyarea.asia នឹងលើកយកមកជូនប្រិយមិត្ត និងមិត្តអ្នកអានជាទីគោរពស្រលាញ់នាពេលខាងមុខទៀត៕
ប្រភព : Property area