Register Already an agent ? Login

ដំណឹងល្អ! រដ្ឋាភិបាលកម្ពុជា ត្រៀមបង្កើតខេត្តថ្មីចំនួន ២ទៀត

ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានស្នើសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេ​សកម្ពុជាអោយមានលទ្ធិភាពបង្កើតខេត្តថ្មីចំនួន២ គឺទី១ស្នើរសុំបំបែកចេញពីខេត្តកណ្ដា​ល ខេត្តថ្មីទី២ ដោយពិនិត្យលើកត្ដាភូមិសាស្រ្ត និងប្រជាសាស្រ្ដរបស់ស្រុកកោះញែក នៃខេត្តមណ្ឌលគិរី និងស្រុកលំផាត់ នៃខេត្តរតនគិរី។

នៅក្នុងលិខិតដែលចុះហត្ថលេខាដោយសម្តេច ស ខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃផ្ញើរជូនសម្តេចតេជោ ហ៊ុន សែន នាយក្រដ្ឋមន្ត្រីនៃកម្ពុជាបានឲ្យដឹង រាជដ្ឋាភិបាលបានដាក់ចេញនូវសេចក្តីសម្រេចស្តីពី ការបង្កើតគណកម្មការស្រាវជ្រាវកែសម្រួលព្រំប្រទល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលគណៈកម្មការនេះ ដឹកនាំដោយសម្តេច សរ ខេង ដោយផ្ទាល់។ គណៈកម្មការនេះ ជាសេនាធិការជូនរាជរដ្ឋាភិបាលក្នុងការកំណត់ និងកែសម្រូលព្រំប្រទ​ល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងរៀបចំបង្កើតរដ្ឋាបាលថ្នាក់ក្រោមជាតិ។

លិខិតដដែលបន្តថា នៅចំពោះមុខនេះ ផ្អែកតាមការពិនិត្យជាទូទៅលើស្ថានភាពភូមិសាស្ត្រ និងស្ថានភាព ប្រជាសាស្ត្រ គួតែអោយមានការសិក្សាលទ្ធភាព ក្នុងការរៀបចំបង្កើតខេត្តថ្មីចំនួន២ ដើម្បីជួយលើកកម្ពស់ប្រសិទ្ធិភាព នៃការគ្រប់គ្រងរដ្ឋបាល ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការជំរុញការអភិវឌ្ឍ នៅក្នុងមូលដ្ឋាន និងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ការសិក្សាលទ្ធផលបង្កើតខេត្តថ្មីចំនួន ២នេះ គឺដើម្បីជួយលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាល ការថែរក្សាសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ ការជំរុញអភិវឌ្ឍនៅមូលដ្ឋាន និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

ជាលទ្ឋផលនៅថ្ងៃនេះ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានឯកភាពឲ្យសិក្សាបង្កើតខេត្តថ្មីពីរនេះហើយ ដោយកាត់ចេញពីខេត្តកណ្តាល រតនគិរី និងមណ្ឌលគិរី៕

ប្រភព : Property area