Register Already an agent ? Login

ទឹកប្រាក់ជិត ៣០០០លានដុល្លារ ត្រូវបានអនុម័តក្នុងវិស័យសំណង់ក្នុងរយៈពេល ៨ខែឆ្នាំនេះ

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដីបានឲ្យដឹងថា ក្នុងរយៈពេល៨ខែដើមឆ្នាំនេះ ក្រសួងបានចេញលិខិតអនុញ្ញាត្តិសាងសង់គំរោងចំនួន១៩៧៣ ដែលមានទុនវិនិយោគសរុបចំនួន១៩៧៣គំរោង។

ទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានមានប្រសាសន៍ឲ្យដឹង ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ផ្សារទំនើបជីព ម៉ុង មេហ្កាម៉លនាព្រឹកថ្ងៃទី៣០ សីហានេះថា ក្នុងឆ្នាំ២០១៧កន្លងទៅ ក្រសួងបានអនុញ្ញាតឲ្យមានលិខិតសាងសង់៣៤១៨គំរោង និងមានទុនវិនិយោគចំនួន៦៧៩៨លានដុល្លារអាមេរិក។ ឯកឧត្តមបន្តថា ចំណែកក្នុងរយៈពេល៨ខែ ឆ្នាំ២០១៨នេះ ក្រសួងបានចេញលិខិតសាងសង់ បាន១៩៧៣លិខិត ហើយមានទឹកបា្រក់ចំនួន២៩៩៦លានដុល្លារសហរដ្ឋអាមេរិកដល់អ្នកវិនិយោគជាតិ និងអន្តរជាតិ។

ឯកឧត្តមបន្តថា មានប្រទេសចំនួន១០ បានមកចូលរួមក្នុងការវិនិយោគលើវិស័យអចលនវត្ថុនៅកម្ពុជា ដែលបានធ្វើឲ្យវិស័យនេះ មានការរីកចំរើនយ៉ាងឆាប់រហ័ស។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកបណ្ឌិត គីម ហ៊ាង បានអបអរសាទរចំពោះការរីកចម្រើននៃវិស័យនេះ ប៉ុន្តែលោកបានលើកជាសំណួរថា តើទំហំទឹកប្រាក់ជាក់ស្តែងចូលក្នុងវិស័យនេះ ជាទំហំពិតឬយ៉ាងណា ព្រោះអ្នកវិនិយោគខ្លះបានបោះទូនវិនិយោគត្រឹម១០លានដុល្លារ ប៉ុន្តែពួកគេប្រកាស២០ទៅ៣០លានដុល្លា​រ ដោយបូកសរុបនូវអ្វីដែលពួកគេរំពឹងទទួលបានពីការវិនិយោគរបស់ពួកគេ។

លោកTom O”Sullivan អគ្គនាយកក្រុមហ៊ុនគេហទំព័រ Realestate.com.kh បានថ្លែងថា វិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជា នឹងរីកចម្រើនរយៈពេលវែងបន្ថែមទៀត ដោយសារការរីកចម្រើននៃសេដ្ឋកិច្ចរបស់ប្រទេសនេះ ការកើនឡើងនូវប្រាក់ចំណូ​លរបស់ប្រជាពលរដ្ឋ និងចំនួនប្រជាពលរដ្ឋចូលមករស់នៅក្រុងភ្នំពេញមានកំនើនយ៉ាង​ច្រើនប្រចាំឆ្នាំ ហេតុនេះតម្រូវការលំនៅដ្ឋាននឹងកើនឡើងជាស្វ័យប្រវត្តិ៕

ប្រភព : Property area