ភ្នំពេញ : បន្ទាប់ពីបានធ្វើការសិក្សាយ៉ាងលម្អិតពីសំណាក់មន្ត្រីជំនាញកាលពីពេលកន្លងទៅនេះ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីសម្រេចដាក់ឲ្យប្រើប្រាស់ប្លង់ស្ថាបត្យកម្មចិញ្ចើមផ្លូវ ផ្លូវថ្មើជើង និងគន្លងទោចក្រយានសម្រាប់សាធារណជន និងជនពិការ។
នៅក្នុងសេចក្តីសម្រេចត្រង់ប្រការ ទី ២ បញ្ជាក់ថា ប្លង់ស្ថាបត្យកម្មចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង និងគន្លងផ្លូវទោចក្រយាន សម្រាប់សាធារណជន និងជនពិការ ត្រូវបានអនុវត្តសម្រាប់ថ្នាក់ជាតិ ផ្លូវក្រុង និងផ្លូវទីប្រជុំជន់នានាក្នុងខេត្តដើម្បីធានាសោភណភាពសាធារណៈ និងការធ្វើចរាចរណ៍ប្រកដោយសុវត្ថិភាព សុខមាលភាព និងភាពងាយស្រួលដល់សាធារណជន និងជនពិការ។
ប្រភព : Property area