ភ្នំពេញ: តម្លៃសម្ភារៈសំណង់បានធ្វើឲ្យតម្លៃ នៃការសាងសង់នៅតាមប្រទេសនិមួយៗមានភាពខុសគ្នា ជាហេតុធ្វើឲ្យតម្លៃលំនៅដ្ឋានមានតម្លៃខ្ពស់ ឬទាបតាមលំដាប់ប្រទេសផងដែរ។
យោងតាមរបាយការណ៍ស្ទង់មតិរបស់ទីផ្សារសំណង់អន្តរជាតិ (International Construction Market Survey) របស់ក្រុមហ៊ុនTurner & Townsend បានចេញផ្សាយកាលពីពេលថ្មីៗនេះថា ទីក្រុងហុងកុងគឺជាកន្លែងដែលថ្លៃបំផុត ក្នុងការសាងសង់សំណង់អគារនៅក្នុងតំបន់អាស៊ីបន្ទាប់ពីទីក្រុងញ៉ូវយ៉ក និងសាន់ហ្វ្រាន់ស៊ីស្កូ ឈរនៅលំដាប់លេខរៀងទី១ និងទី២។
តំលៃភាគរយនៃការសាងសង់ចំពោះអគារគ្រប់ប្រភេទ នៅក្នុងទីក្រុងទីក្រុងហុងត្រូវបានគេប៉ាន់ស្មាន់តម្លៃចំនួន ៣,៧០៣,៩ដុល្លារសហរដ្ឋអាមេរិកក្នុងមួយម៉ែត្រការ៉េ បើធៀបទៅនឹងទីក្រុងញ៉ូវយ៉ក មានតម្លៃត្រឹមតែចំនួន ៣,៩០០ ម៉ែត្រ ក្នុងមួយម៉ែត្រការ៉េ និង ទីក្រុងសាន់ហ្វ្រាន់ស៊ិស្កូមានតម្លៃ ៣,៧៣៦,៧ដុល្លារក្នុងមួយម៉ែត្រការ៉េ។
អ្នកជំនាញបានពន្យល់ថា ការកើនឡើងថ្លៃនេះ ដោយសារតែមានការគាំទ្រនិងការរីកចម្រើនូវហេដ្ឋារចនាសម្ព័ន្ធ និងលំនៅដ្ឋានពីសំណាក់អាជ្ញាធរ ព្រមជាមួយនឹងការរីកចម្រើនទីផ្សារការងារ និងតំលៃសំណង់ច្រើននៅក្នុងឆ្នាំ ២០១៨នេះ។
ទីក្រុងហុងកុងបានវ៉ាដាច់ទីក្រុង Zurich ដែលមានតម្លៃ ៣,៦៦៥ ដុល្លារក្នុងមួយម៉ែត្រការ៉េ លើទីក្រុងឡុងដ៍ ដែលមានតម្លៃចំនួន៣,៦១៧៧.៧ មួយម៉ែត្រការ៉េ។
ទីតាំងទាំង១០ ដែលថ្លៃបំផុងសម្រាប់សាងសង់អគារនៅក្នុងតំបន់អាស៊ី ក្នុងរបាយការណ៍ការស្ទង់មតិទីផ្សារសាងសង់នៅក្នុងឆ្នាំ២០១៨។
១ ទីក្រុងហុងកុង ប្រទេសចិនមានតម្លៃ៣,៧០៣.៩ដុល្លារ ក្នុងមួយម៉ែត្រការ៉េ
២ ទីក្រុងតូក្យូ ប្រទេសជប៉ុនមានតម្លៃ ២.៥៦០.១ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ
៣ ទីក្រុងសឹង្ហបុរី មានតម្លៃ២.១៣៧ ដុល្លារក្នុងមួយម៉ែត្រការ៉េ
៤ ទីក្រុងសេអ៊ូល ប្រទេសកូរ៉េមានតម្លៃ ១.០៣៤.៥ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ
៥ ទីក្រុងកូលាឡាំពួរ ប្រទេសម៉ាឡេស៊ី មានតម្លៃ ១,៦៦២.២ ដុល្លារក្នុងមួយម៉ែត្រការ៉េ
៦ទីក្រុង ហ្សាការតា ប្រទេសឥណ្ឌូនេស៊ី មានតម្លៃ ៨៨៨.៩ ដុល្លារក្នុងមួយម៉ែត្រការ៉េ
៧ ទីក្រុង សៀងហៃ ប្រទេសចិន មានតម្លៃ ៨០៧.៣ ដុល្លារក្នុងមួយម៉ែត្រការ៉េ
៨ ទីក្រុងប៉េកាំងមានតម្លៃ ប្រទេសចិន៨០៤.៧ ដុល្លារក្នុងមួយម៉ែត្រការ៉េ
៩ ទីក្រុងហូជីមីញ ប្រទេសវៀតណាមមានតម្លៃ ៧៧៥.៨ ដុល្លារក្នុងមួយម៉ែត្រការ៉េ
១០ ទីក្រុង Bangalore ប្រទេសឥណ្ឌាតម្លៃនៃការសាងសង់មានតម្លៃ ៦៣៨.៥ ដុល្លារក្នុងមួយម៉ែត្រការ៉េ៕
ប្រភព : Property area