ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្នើរ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ចាត់វិធានការទៅរដ្ឋបាលឃុំ សង្កាត់ និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ បញ្ឈប់ការពិនិត្យ និងបញ្ជាក់លើឯកសារផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យមិនទាន់ចុះបញ្ជីណា ដែលពុំមានគំនូសប្លង់ទីតាំងមាននិយាមកាច្បាស់លាស់បញ្ជាក់ទទួលស្គាល់ដោយរដ្ឋបាលសុរិយោដី។
ក្នុងលិខិតមួយច្បាប់ដែលចុះហត្ថលេខាដោយ លោក ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០១៨ កន្លងមនេះ ផ្ញើរជូន អភិបាល នៃគណៈអភិបាលរាជធានី ខេត្តបាន សរសេរថា កន្លងមកមានវិវាទដីធ្លីជាច្រើនពាក់ព័ន្ធនឹងលិខិតផ្ទេរសិទ្ធិផកាន់កាប់អចលនទ្រព្យមិនទាន់ចុះបញ្ជី ដែលពុំមានភ្ជាប់គំនូសប្លង់ទីតាំងមាននិយាមកាមច្បាស់លាស់បញ្ជាក់ទទួលស្គាល់ដោយរដ្ឋបាលសុរិយោដី ដែលជាអង្កភាពមានសមត្ថកិច្ចក្នុងការវាស់វែង។
ដើម្បីទប់ស្កាត់ការកើតមានវិវាទដីធ្លីនេះ លោក ទេសរដ្ឋមន្ត្រី ជា សុផារ៉ា ស្នើរអោយអភិបាលខេត្តចាត់វិធានការទៅរដ្ឋបាលឃុំ សង្កាត់ និងរដ្ឋបានក្រុង ស្រុក ខណ្ឌ បញ្ឈប់ការពិនិត និងបញ្ជាក់លើឯកសារផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យមិនទាន់ចុះបញ្ជីណា ដែលពុំមានភ្ជាប់គំនូសប្លង់ទីតាំងនិយាមការច្បាស់លាស់បញ្ជាក់ទទួលស្គាល់ដោយរដ្ឋបាលសុរិយោដី៕
ប្រភព : Property Area