ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដាក់ឲ្យប្រើតែសន្លឹកបណ្ណថ្មីដែលមានឈ្មោះថា “វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ” និងឈប់ប្រើសន្លឹកបណ្ណដែលមានឈ្មោះថា “បណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ” ទោះសម្រាប់ចុះបញ្ជីដីធ្លីដែលមានលក្ខណៈដាច់ដោយដុំក៏ដោយ ចាប់ពីឆ្នាំ ២០១៩ តទៅ ។
ក្នុងលិខិតរបស់ក្រសួងរៀបចំដែនដី នគរូបណីយកម្ម និងសំណង់ដែលចុះហត្ថលេខាដោយដោយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ផ្ញើរជូនប្រធានមន្ទីររៀបចំដែនដី នគរូបណីយកម្ម នសំណង់ និងសុរិយោដី រាជធានី ខេត្ត បញ្ជាក់ថាអនុក្រឹត្យលេខ ៤៨ អនក្រ. បក ចុះថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០០១ រដ្ឋបាលសុរិយោដីអាចធ្វើការចុះបញ្ជី និងចេញប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬ ចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ អាស្រ័យលើក្បាលដីនោះ បំពេញបាននូវលក្ខណ្ឌច្បាប់ និងបច្ចេកទេស ។
ប៉ុន្តែ ក្នុងការអនុវត្តកន្លងមក រដ្ឋបាលសូរិយោដីថ្នាក់រាជធានី ខេត្ត បានចុះបញ្ជី និងចេញប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ (ប័ណ្ណភោគៈ) តែប៉ុណ្ណោះ ដោយមូលហេតុក្បាលដីស្នើរសុំ បញ្ជីមិនទាន់បំពេញបាននូវលក្ខណ្ឌបច្ចេកទេស មិនទាន់បានកសាងប្លង់ហេដ្ឋាចរនាសម្ព័ន្ធសាធារណៈ ដូចជា ផ្លូវ ប្រឡាយ ព្រែក អូរ ស្ទឹង បឹង ។ល។
ក្រសួងបានណែនាំដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី ខេត្តមួយចំនួនត្រូវបញ្ឈប់ការចុះបញ្ជី និងចេញប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ (ប័ណ្ណភោគៈ) សម្រាប់កាចុះបញ្ជីលើកដំបូងតាមលក្ខណៈដាច់ដោយដុំ ហើយត្រូវចុះបញ្ជី និងចេញវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ចាប់ពីខែមករា ឆ្នាំ ២០១៩ ដោយប្រើសន្លឹកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុគំរូថ្មី ដែលបានដាក់អោយប្រើប្រាប់តាមប្រកាសលេខ ០៨៩ ដនស/ប្រក/អរប ចុះថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៨ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។
ចំពោះរបៀបនៃការចុះបញ្ជី និងការចេញវិញ្ញបនបត្រសម្គាល់អចលនវត្ថុ នេះ អនុវត្តតាមសេចក្តីណែនាំលេខ ០០៥ សណន/សដ ចុះថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១១ ស្តីពីការបំពេញការប្រើប្រាស់ និងការកាន់កាប់ឯកសារចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ អនុលោមតាមអនុក្រឹត្យលេខ ៤៨ អនក្រ.ចុះថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០០២។
ដើម្បីអនុវត្តការចុះបញ្ជី និងការចេញវិញ្ញបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំណុចទី ១ ខាងលើ ក្រសួងបានអោយមន្ទីរត្រូវធ្វើការណែនាំដល់ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក ខណ្ឌ អោយសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធ ចុះស្រង់ទិន្នន័យ និងកសាងប្លង់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដូជាផ្លូវ ប្រឡាយ ព្រែក អូរ ស្ទឹង បឹង…ដោយកំណង់ទំហំជាក់លាក់តាមបទដ្ឋានគតិយុត្តជាធរមានដើម្បីយកមកពិនិត្យ ដាក់ប្រជុំពិភាក្សាជាំមួយមន្ទីរ អង្គភាព ពាក់ព័ន្ធ និងស្នើរសុំការសម្រេចពីអភិបាលនៃ អភិបាលរាជធានីខេត្ត៕
ប្រភព : Property area