Register Already an agent ? Login

ស្វែងយល់ពីអាស៊ី! មហាយក្សចិនត្រៀមបង្អួតអាគារកំពស់ជិត៦០០ម៉ែត្រមួយទៀត

ភ្នំពេញ៖ មហាយក្សចិនមិនត្រឹមតែមានមនុស្សច្រើនជាងគេ នៅលើពិភពលោក តែប្រទេសនេះ ត្រូវបានគេចាត់ទុកថា ជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាសលំដាប់ទី២ នៅក្នុងពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក ។ មហាយក្សចិនក៏មានអគារខ្ពស់ៗកប់ពពកជាច្រើនផងដែរ ដើម្បីបង្ហាញដល់ពិភពលោក។

គេហទំព័រ propertyarea.asia នឹងបន្តបង្ហាញអគារមួយទៀតរបស់ចិន ដែលគ្រោងនឹងសម្ភោធដាក់ឲ្យដំណើរការជាផ្លូវការ នៅដើមឆ្នាំ២០១៩ ខាងមុខនេះ គឺ អាគារ Goldin Finance 117។

អាគារ Goldin Finance 117 ត្រូវបានគេស្គាល់ជាទូទៅថា ជាអាគារ China 117 Tower ដែលមានចំនួន១១៧ជាន់ ស្មើនឹងកម្ពស់៥៩៧ ម៉ែត្រ ដែលបានចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ២០០៨កន្លងទៅនេះ។ វាជាអាគារខ្ពស់លំដាប់ទី២ ក្នុងប្រទេសចិន ដោយខ្ពស់ជាអគារ Shanghai World Financial Center។

វាត្រូវបានពន្យាពេលសាងសង់នៅក្នុងឆ្នាំ ២០១០ រហូតដល់ឆ្នាំ ២០១១ ទើបចាប់ផ្តើមសាងសង់ឡើងវិញ ដោយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០១៨នេះ។ អាគារនេះមានជណ្តើរយន្តទាំងអស់ចំនួន៨៩។

អាគារនេះនឹងត្រូវប្រើប្រាស់ជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ដែលរួមមានទាំងសណ្ឋាគារទំនើប លំនៅដ្ឋាន រោងភាពយន្ត និងការិល័យពាណិជ្ជកម្មជាដើម។

ស្ថាបត្យកម្មដ៏អស្ចារ្យនេះ បានសាងសង់នៅក្នុងសង្កាត់ Xiqing ខេត្តTianjin នៅក្នុងប្រទេសចិន។ អគារនេះសាងសង់នៅលំហំដី ៣៧០,០០០ ម៉ែត្រការ៉េ។

តាមគម្រោង អាគារនេះនឹងត្រូវចំណាយថវិកាសាងសង់កើនឡើង រហូតដល់ចំនួន១២០០លានដុល្លារសហរដ្ឋអាមេរិក ខណៈការគណនាតំបូងគំរោងនេះគ្រោងចំណាយត្រឹម៨២០លានដុល្លារសហរដ្ឋអាមេរិកប៉ុណ្ណោះ។

អាគារនេះផងដែរ ត្រូវបានគូប្លង់ដោយក្រុមហ៊ុនP&T Group និងអភិវឌ្ឍន៍ដោយក្រុមហ៊ុនGoldin Properties Holdings Limited៕

ប្រភព : Property area