ភ្នំពេញ៖ ការបោះឆ្នោតបានបញ្ចប់ហើយ ជាពេលវេលាសមស្របសម្រាប់ការវិនិយោគឬបង្កើនការវិនិយោគលើដីធ្លី ហេតុនេះតើគួរវិនិយោគដីធ្លីយ៉ាងដូចម្តេចដើម្បីទទួលបានផលចំណេញ និងបញ្ចៀសហានិភ័យបាន។
គេហទំព័រដែលឈានមុខគេ ក្នុងផ្នែកអចលនទ្រព្យPropertyarea.asia បានជួបជាមួយអ្នកជំនាញ ដើម្បីផ្តល់ចំណេះដឹងខ្លះៗទាក់ទងនឹងបញ្ហានេះ។
អគ្គនាយកក្រុមហ៊ុនCentury21 Mekongលោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៣ សីហានេះថា ការបោះឆ្នោតបានបញ្ចប់ដោយរលូន ហេតុនេះសម្រាប់អ្នកស្ទាក់ស្ទើរមុនការបោះឆ្នោត គួរចាប់ផ្តើមវិនិយោគឡើងវិញដោយត្រូវសម្លឹងមើលកត្តាសំខាន់ៗមួយចំនួន ដូចជា ទី១ ត្រូវក្តាប់ព៌តមានឲ្យបានគ្រប់ជ្រុងជ្រោយពីតំបន់អភិវឌ្ឍន៍ និងគំរោងអភិវឌ្ឍន៍របស់រដ្ឋាភិបាល ទី២ ស្វែងរកអចលនទ្រព្យដែលម្ចាស់លក់បន្ទាន់ ដែលជាអចលនទ្រព្យមានតម្លៃក្រោមទីផ្សារ ដែលធ្វើឲ្យការវិនិយោគរបស់យើងងាយរកផលចំណេញបាន ទី៣ ត្រូវកសាងបណ្តាញទីផ្សារឲ្យបាច្រើន ដើម្បីអចលនទ្រព្យដែលយើងទិញបានហើយលក់ឆាប់ដាច់។
ទី៤ បើអ្នកទិញឬអ្នកលក់មានបញ្ហាហិរញ្ញវត្ថុ គួរស្វែងរកអ្នកជំនាញក្នុងវិស័យនេះ ព្រោះពួកគេអាចជួយស្វែងរកប្រភពទុនជូនបាន។
តើគួរទិញដីធ្លីនៅតំបន់ណា ងាយទទួលបានចំណេញនិងលក់ចេញបានលឿនលោកច្រឹក សុខនីមបានផ្តល់ជាយោបល់ថា ដីនៅតំបន់ភ្នំពេញថ្មី តំបន់ក្រាំងធ្នង់ និងដីនៅតាមតំបន់ផ្សេងៗក្នុងខ័ណ្ឌសែនសុខ ជាតំបន់មានការអភិវឌ្ឈលឿន និងមានការចាប់អារម្មណ៍ច្រើនពីអតិថិជន៕
ប្រភព : Property area