ភ្នំពេញ៖ វគ្គបណ្តុះបណ្តាលជំនាញអចលនទ្រព្យ ដែលមានការទទួលស្គាល់ជាសាកល និងមានតម្លៃខ្ពស់មិនធ្លាប់មាននៅកម្ពុជា នឹងចាប់ផ្តើមជាលើកតំបូងនៅទីក្រុងភ្នំពេញ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកបណ្ឌិតគីម ហ៊ាងបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៤ កក្កដានេះថា វគ្គបណ្តុះបណ្តាលនេះសហការរៀបចំដោយសមាគម និងស្ថាប័នCIPSរបស់អាមេរិក និងបង្រៀនដោយគ្រូមកពីសហរដ្ឋអាមេរិក និងរៀនជាភាសាអង់គ្លេស។ លោកបន្តថា វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមអាចចូលរួមមានកម្រិត ដោយវគ្គនេះទទួលយកតែសិក្ខាកាម៣០រូបប៉ុណ្ណោះ ហើយអ្នកសិក្សាវគ្គនេះត្រូវរៀនពី៨ទៅ១០ម៉ោងក្នុងមួយថ្ងៃ។
លោកបន្តថា “វគ្គបណ្តុះបណ្តាលនេះមានតម្លៃ១២០០ដុល្លារនៅប្រទេសថៃ តែនៅកម្ពុជាសមាគមយកតែ៧៥០ដុល្លារអាមេរិកប៉ុណ្ណោះ ដោយសារសមាគមមានថវិកាគាំទ្របន្ថែម”។លោកបន្តថា “ក្រោយចប់ការបណ្តុះបណ្តាល និងទទួលបានវិញ្ញាបនបត្រសិក្ខកាមដែលបញ្ចប់ការសិក្សាវគ្គនេះ គឺនឹងក្លាយជាអ្នកជំនាញអចលនទ្រព្យដែលមានការទទួលស្គាល់ជាសាកល”។
លោកគីម ហ៊ាងបានបន្តថា ទោះជាយ៉ាងណារហូតមកទល់ពេលនេះ សិក្ខាកាមចុះឈ្មោះចូលរៀនវគ្គនេះបានពេញអស់ហើយ និងមិនអាចទទួលអ្នកចូលរួមដទៃទៀតទេ ប៉ុន្តែករណីអ្នកណាម្នាក់មានភាពយឺតយ៉ាវ នឹងត្រូវដកចេញហើយដាក់អ្នកថ្មីជំនួស។លោកបន្តថា អ្នកចុះឈ្មោះចូលរៀនវគ្គនេះបានពេញអស់ហើយ ប៉ុន្តែសម្រាប់អ្នកណាមានភា
ពយឺតយ៉ាវ សមាគមនឹងដកចេញហើយអនុញ្ញាត្ត ឲ្យអ្នកចង់ចូលរួមពិតប្រាកដចូលរៀន។ វគ្ពបណ្តុះបណ្តាលនេះនឹងចាប់ផ្តើមពីថ្ងៃទី២០ដល់២៥ សីហាខាងមុខនេះ។
នៅកម្ពុជាមិនទាន់មានអ្នកជំនាញអចលនទ្រព្យ បានសិក្សាវគ្គនេះច្រើននោះទេពីមុនមក គឺមានតែលោកវ៉ា វីរៈអគ្គនាយកក្រុមហ៊ុន Century21 Fortuna Realty និងអ្នកនាង Grace Rachny Fong នាយិកាក្រុមហ៊ុន Century21 Cambodia ប៉ុណ្ណោះដែលបានទទួលវិញ្ញាបនបត្រទទួលស្គាល់ជាសាកលបែបនេះ៕
ប្រភព : Property area