Register Already an agent ? Login

ស្វែងយល់ពីអាស៊ី! មហាយក្សចិន សាងសង់មជ្ឈមណ្ឌលសម្តែងសិល្បៈ ដ៏ធំជាងគេបំផុតនៅអាស៊ី

ភ្នំពេញ : មហាយក្សចិន មិនត្រឹមតែមានសេដ្ឋកិច្ចលូតលាស់លំដាប់ទី២ នៅក្នុងពិភពលោកនោះទេ ប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោកនេះ កំពុងសាងសង់ភាពអស្ចារ្យ និងកិត្យានុភាពរបស់ខ្លួនជាបន្តបន្ទាប់។

គេហទំព័រ Propertyarea.asia ដែលជាគេហទំព័រល្បីខាងចុះផ្សាយពីអលនទ្រព្យទាំងក្នុងស្រុក និងក្រៅស្រុក នឹងបន្តលើកអគារដែលមានរូបរាងជាពងមាន់យក្សមកចុះផ្សាយបន្ត ដើម្បីឲ្យលោក អ្នកបានស្វែងយល់ពីភាពអស្ចារ្យសម្រាប់មហាយក្សចិននោះ គឹមជ្ឈមណ្ឌលជាតិសម្រាប់សម្តែងសិល្បៈ (National Center For the Performing Arts )។

មជ្ឈមណ្ឌលជាតិសម្រាប់សម្តែងសីល្បៈ National Center For the Performing Arts ) គឺត្រូវបានគេសាងសង់ឡើងជារូបរាងពងមាន់យក្ស (The Giant Egg) សម្រាប់សម្តែងសីល្បៈ Opera ដែលស្ថិតនៅក្នុងទីក្រុងប៉េកាំង សាធារណៈរដ្ឋប្រជាមានិតចិន។

មជ្ឈមណ្ឌលជាតិសម្រាប់សម្តែងសីល្បៈនេះ ហ៊ុំព័ទ្ធទៅដោយបឹងនៅសង់ខាងនៃអគារ ព្រមទាំងមានកៅអីអង្គុយសម្រាប់អ្នកទស្សនាសីល្បៈចំនួន ៥៤៥២ កៅអី ដែលចែកចេញជា៣សាលសំខាន់ៗ និងមានទំហំរហូតដល់ ១២,០០០ ម៉ែត្រការ៉េ។ ក្នុងសាលនី​មួយៗរួមមាន សាលសម្តែងសីល្បៈចម្រៀង Opera និងរបាំបាឡេ ដែលមានកន្លែងអង្គុយចំនួន ២៤១៦ កៅអី។

សាលសម្តែងតន្ត្រី ដែលត្រូវបានគេប្រើប្រាស់សម្រាប់ប្រគុំតន្ត្រី និងសមសិល្បៈដែលមានកៅអីអង្គុយចំនួន២០១៧ និងរោងភាពយន្តត្រូវបានគេប្រើសម្រាប់ចាកបញ្ចាំងខ្សែភាពយន្ត និងសិល្បៈ Opera ដែលមានកៅអីអង្គុយចំនួន១០៤០។

អគារនេះត្រូវបានគូរប្លង់ដោយជនជាតិបារាំ លោក Paul Adreu ដែលជាស្ថាបត្យ​ករដ៏ល្បីល្បាញក្នុងពិភពលោក។

អគារនេះបានចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ២០០១ និងសម្ភោធដាក់អោយដំណើរជាផ្លូវការនៅខែធ្នូ ឆ្នាំ ២០០៧ ដែលចំណាយថវិកាអស់ចំនួន៣០០លានយ័ន នៅពេលសាងសង់រួចរាល់។

អាគារដែលមានរូបរាងជាពងមាន់យក្សនេះ បានទាក់ទាញទេសចរណ៍ទាំងក្នុងស្រុក និងក្រៅស្រុកទៅលេងកម្សាន្តជាច្រើន ដោយពួកគេបានកោតសរសើរចំពោះស្ថាបត្យកម្មដ៏ទំនើប ដែលមានរចនាសម្ព័ន្ធគួរជាទីស្ងប់ស្ងែង ដែលមានតែមួយគត់នៅក្នុងតំបន់អាស៊ី និងនៅលើពិភពលោក៕

ប្រភព : Property area