Register Already an agent ? Login

តើខេត្តណាខ្លះមានសក្តានុពលលើវិស័យដីធ្លី បន្ទាប់ពីរាជធានីភ្នំពេញ ?

ភ្នំពេញ ៖ ការសាងសង់សំណង់ ខុនដូរ វីឡា ផ្ទះល្វែង កំពុងតែមានសកម្មភាពកាន់តែខ្លាំងឡើងៗនៅក្នុងរាជធានីភ្នំពេញ ដែលជាចលករណ៍ជំរុញឱ្យតម្លៃដីកាន់តែមានសន្ទុះខ្លាំងឡើងៗ ទន្ទឹមគ្នានោះផងដែរ ។ ដូច្នេះក្រៅពីរាជធានីភ្នំពេញ តើខេត្តណាខ្លះ ដែលមានសក្តានុពលខ្លាំងបន្ទាប់ពីតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្មប្រចាំកម្ពុជាមួយនេះ ?

រូបតំណាង

លោកបណ្ឌិត គឹម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃអចលនទ្រព្យកម្ពុជា បានមានប្រសាសន៍ថា ក្រៅពីរាជធានីភ្នំពេញ តម្លៃដីដែលកំពុងមានសក្តាឡើងខ្លាំង ដែលស្ថិតនៅក្នុងក្រសែភ្នែកអ្នកវិនិយោគ និងចាប់អារម្មណ៍ក្នុងវិស័យអចលនទ្រព្យ ក៏ដូចជាវិស័យទេសចរណ៍ គឺខេត្តសៀមរាប ដោយសារទីនោះ ជាអតីតព្រះបរមរាជវាំងរបស់ព្រះមហាក្សត្រជំនាន់មុនៗ ដែលបន្សល់ទុកនូវប្រាសាទបុរាណយ៉ាងសំបូរបែប និងល្អផ្តាច់គេនៅក្នុងតំបន់អាស៊ី ដែលអាចទាក់ទាញទេសចរមកទស្សនាកម្សាន្ត ដែលជាចំណែកមួយជួយដល់កំណើនសេដ្ឋកិច្ចប្រជាជនក្នុងតំបន់តនោះ។

រូបតំណាង

យោងទៅលើកំណើនទេសចរ ដែលបន្តកើនឡើងជាប្រចាំនេះហើយ ទើបធ្វើឱ្យសំណង់សណ្ឋគារទំនើបៗខ្នាតអន្តរជាតិ ផ្ទះសំណាក់ ក្លឹបកម្សាន្ត រួមនឹងសំណង់ផ្ទះល្វែងរីកលូតលាស់យ៉ាងខ្លាំង ហើយក៏ជាចំណែកមួយយ៉ាងសំខាន់ដែលធ្វើឱ្យសកម្មភាពពុះដីឡូត៍ និងការសាងសង់ផ្ទះល្វែង មានចំនួនកើនឡើងគួរកត់សម្គាល់។ ក្រៅពីខេត្តសៀមរាប នៅមានក្រុងកំពង់សោម ក៍មានសន្ទុះដីឡើងថ្លៃខ្លាំងកប់ពពកមិនចាញ់តំបន់មួយចំនួនក្នុងរាជធានីភ្នំពេញដែរ ជាក់ស្តែង បច្ចុប្បន្ននេះ មានជនជាតិចិនជាច្រើនបានចូលមករស់នៅកាន់តែច្រើនឡើងៗ និងបន្តសកម្មភាពនៃការសាងសង់អគារសណ្ឋាគារ ខុនដូរ និងកាស៊ីណូទំនើបៗកំពុងតែពុះកញ្ច្រូលឡើងដូចគ្នា។

បន្ទាប់ពីកំពង់សោម នៅមាន ខេត្តកំពត ក៍ជាមជ្ឈមណ្ឌលទេសចរណ៍កម្សាន្តមាត់សមុទ្រ ដ៏មានសក្តានុពលផងដែរ ហើយបច្ចុប្បន្នគេសង្កេតឃើញថា ចលនាទិញលក់ដី សកម្មភាពពុះដីឡូតិ៍លក់ សកម្មភាពសាងសង់ទីកន្លែងកម្សាន្ត និងការសាងសង់អគារស្នាក់នៅផ្សេងៗ ក៏មានការកើនឡើងផងដែរ។

ក្រៅពីខេត្តទេសចរណ៍ទាំង3 ក្រុងបាត់ដំបង ក៍មានសក្តានុពលដីធ្លីនេះដែរ ព្រោះវាជាខេត្តដែលមានទីក្រុងធំទូលាយ មានការចរាចរណ៍ទំនិញជាច្រើនប្រភេទ ជាពិសេស មានសំណង់អាគារប្រវត្តិសាស្រ្ត ដែលបន្សល់ពីសម័យបុរាណ ឬបន្សល់ពីសម័យបារាំងជាច្រើន។

ជាមួយគ្នានេះ លោកក៏បានបង្ហើបផងដែរថា បច្ចុប្បន្នការកើនឡើងនៃតម្លៃដីក៍កំពុងបែឆ្ពោះទៅខេត្តកំពង់ចាមផងដែរ ដែលគេសង្កេតឃើញថា សកម្មភាពសាងសង់សំណង់ផ្ទះល្វែងលក់ក៍មានការរីកលូតលាស់ខ្លាំងនៅទីនោះផងដែរ៕

ប្រភព : Property area