រាជធានីភ្នំពេញ ៖ ជប៉ុនបានក្លាយជាទីផ្សារដ៏ធំមួយផងដែរ នៅក្នុងវិនិយោគនៅកម្ពុជា ខាងផ្នែកអចលនទ្រព្យ និងសំណង់ធំៗដូចជាផ្សារទំនើបល្បីៗនៅកម្ពុជា ផ្សារអេអនម៉ល និងផ្សារធំៗជាច្រើនទៀតដែលកំពុងតែដំណើរការសាងសង់ រៀបនឹងដំណើរការក្នុងពេលខាងមុខ។
គួរឱ្យដឹងផងដែរថា ការវិនិយោគ និងចុះបញ្ជីគម្រោងវិនិយោគរបស់ប្រទេសជប៉ុនមកទល់នឹងពេលនេះ មានចំនួនទាំងអស់ ១៣០គម្រោង គិតជាទុនវិនិយោគសរុបប្រមាណជា ១,៦ប៊ីលានដុល្លារសហរដ្ឋអាមេរិច។
ក្នុងចំណោមទាំង ១៣០គម្រោងនេះ ជប៉ុនបានវិនិយោគទៅលើវិស័យមួយចំនួនជាច្រើនមានដូចជា វិស័យអចលនទ្រព្យ ធនាគារ ឧស្សាហកម្ម សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធនានជាច្រើនមុខផ្សេងទៀត ។ សម្រាប់នៅក្នុងឆ្នាំ២០១៧កន្លងទៅនេះ ជប៉ុនមានគម្រោងវិនិយោគចំនួន៩ ដោយប្រើទុនវិនិយោគសរុបប្រមាណជាជាង ៦៣លានដុល្លារសហរដ្ឋអាមេរិចប៉ុណ្ណោះ ។ ដោយក្នុងនោះមានគម្រោងទាំងនោះ មានការវិនិយោគ ៨ បានជ្រើសទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេសសំខាន់ៗ ដែលនឹងលេចចេញជារូបរាងនៅពេលខាងមុខនេះ ។
អ្វីដែលគួរឱ្យកត់សម្គាល់នោះ ជប៉ុនបានចូលរួមចំណែកយ៉ាងច្រើននៅក្នុងការជួយផ្តល់កំណើនខាងសេដ្ឋកិច្ចនៅកម្ពុជាជាច្រើនផ្នែក ជាពិសេសគឺបានជួយបង្កើតការងារជាច្រើនដល់ប្រជាជនកម្ពុជា៕