Register Already an agent ? Login

ទីបំផុត ស្ពានកោះធំបានដាក់សម្ពោធឱ្យប្រើប្រាស់ក្នុងខ្ទង់ចំណាយជាង ២០លានដុល្លាអាមេរិក

កោះធំ-កណ្តាល៖ បន្ទាប់ពីបានទន្ទឹងរង់ចាំអស់រយៈពេលយ៉ាងយូរ ទីបំផុតស្ពានមិត្តភាពកម្ពុជា-ចិនកោះធំ ប្រវែង ៤១៥ម៉ែត្របានសម្ពាធឱ្យប្រើប្រាស់ជាផ្លូវការនាពេលថ្មីៗនេះ។

ស្ពានកោះធំនេះ ស្ថិតនៅតាមទីតាំងផ្លូវជាតិលេខ ២១ ត្រង់គីឡូម៉ែត្រលេខ ៥៨-២០០ នៅភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំភ្ជាប់ពីត្រើយខាងលិចទន្លេបាសាក់ ឆ្លងទៅផ្លូវជាតិលេខ១១០។ ស្ពាននេះដែរ ជាប្រភេទស្ពានដែលមានគុណភាពបេតុងសសៃដែក ហើយត្រូវបានទទួលប្រាក់សាងសង់ខ្ទង់ប្រមាណជា ២០លានដុល្លាសហរដ្ឋអាមេរិក ក្រោមកម្ចីសម្បទានចិន រួមជាមួយនឹងថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា។

ស្ពានកោះធំនេះ ស្ថិតនៅតាមទីតាំងផ្លូវជាតិលេខ ២១ ត្រង់គីឡូម៉ែត្រលេខ ៥៨-២០០ នៅភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំភ្ជាប់ពីត្រើយខាងលិចទន្លេបាសាក់ ឆ្លងទៅផ្លូវជាតិលេខ១១០

តាមព័ត៌មានបានឱ្យដឹងផងដែរថា ស្ពានមួយនេះ តភ្ជាប់ចរាចរណ៍ពីផ្លូវជាតិលេខ ១ តាមផ្លូវជាតិលេខ ១១០ ពីគល់ស្ពានច្បារអំពៅមាត់ទន្លេត្រើយខាងកើតកាត់តាមព្រែកប្រា ភ្ជាប់ទៅផ្លូវជាតិលេខ២១ ប្របតាមមាត់ទន្លេត្រើយខាងលិចពីតាខ្មៅមក និងបន្តរហូតដល់ព្រំប្រទល់ កម្ពុជា-វៀតណាម។

គួរបញ្ជាក់ផងដែរថា ស្ពានកោះធំនេះជាស្ពានទី៧ហើយ ដែលចិនបានជួយកម្ពុជាសាងសង់ ជាស្ពានដែលល្អមាំ សម្រាប់ជាប្រយោជន៍ក្នុងការប្រើប្រាស់របស់ប្រជាពលរដ្ឋកម្ពុជាផងដែរ៕ 

គួរបញ្ជាក់ផងដែរថា ស្ពានកោះធំនេះជាស្ពានទី៧ហើយ ដែលចិនបានជួយកម្ពុជាសាងសង់