Register Already an agent ? Login

ស្ថានភាពនយោបាយបច្ចុប្បន្នមិនបានផ្តល់ផលប៉ះពាល់ដល់ការអភិវឌ្ឍន៍អចលនទ្រព្យដែលកំពុងតែធ្វើការសាងសង់ឡើយ

ភ្នំពេញ៖ បើទោះជាស្ថានភាពនយោបាយកម្ពុជាបច្ចុប្បន្នកំពុងតែត្រូវបានគេបង្ហាញការព្រួយបារម្ភយ៉ាងណាក៏ដោយ ក៏ប្រមុខរាជរដ្ឋាភិបាលបានចេញមកធានាអះអាងលើការវិនិយោគពីបរទេស គ្រប់ប្រទេស និងតំបន់ផងដែរ ជាពិសេសវិស័យអចលទ្រព្យដែលកំពុងតែធ្វើការសាងសង់។

គួរបញ្ជាក់ផងដែរថា មួយរយៈចុងក្រោយនេះការវិនិយោគលើវិស័យនានា និងការអភិវឌ្ឍន៍នៅតែដើរទៅមុខជានិច្ចដោយមិនមានការព្រួយបារម្ភនោះឡើយ ម្យ៉ាងទៀតដោយសារតែតែការធានាពីថ្នាក់ដឹកនាំប្រទេស ជាពិសេសគឺស្ថានភាពដែលគ្មានចលាចលណាមួយកើតឡើងផងដែរ ដែលជាការបន្ថែមជំនឿចិត្តដល់ដៃគូសហការបរទេស។

រូបតំណាង

នៅក្នុងពេលបច្ចុប្បន្ននេះ កម្ពុជាបានផ្ដល់អាទិភាពទៅលើវិស័យចំនួន៤សម្រាប់វិនិយោគិននានា ក្នុងនោះរួមមាន៖ វិស័យទឹកស្អាត វិស័យថាមពលអគ្គិសនី វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងវិស័យធនធានមនុស្ស ក៏ប៉ុន្តែវិស័យផ្សេងៗជាច្រើនទៀត ក៏ត្រូវបានផ្ដល់ការលើកទឹកចិត្តដល់បណ្ដាវិនិយោគិនបរទេស និងក្នុងស្រុកនានា ដើម្បីបណ្ដាក់ទុនវិនិយោគផងដែរ ៕

ប្រភព៖ ដកស្រង់ពីកោះសន្តិភាព