Register Already an agent ? Login

មិនដល់១ខែទៀតទេ ផ្សារបោះដុំធំ និងទំនើបជាងគេនៅកម្ពុជានឹងបើកទ្វារស្វាគមន៍អតិថិជនហើយ!

ភ្នំពេញ៖ បន្ទាប់ពីខ្មែរហូមធ្លាប់បានចេញផ្សាយពីផ្សារទំនើបបោះដុំថៃដែលកំពុងតែធ្វើការសាងសង់អស់មួយរយៈពេលធំរួចមក នៅពេលនេះផ្សារទំនើបដែលគ្រប់គ្នាកំពុងតែទន្ទឹងរង់ចាំ បានកំពុងតែខិតមកជិតដល់ថ្ងៃបង្ហាញរូបរាងហើយ។ 

តាមរយៈផេកហ្វេសបុកផ្ទាល់របស់ផ្សារ Marko  Cambodia បានឱ្យដឹងថាផ្សារទំនើបបោះដុំថៃដែលមានសាខានៅក្នុងប្រទេសកម្ពុជានេះ នឹងបើកដំណើរការនៅក្នុងពេលឆាប់ៗនេះហើយ ពោលគឺនៅថ្ងៃទី ១៧ ខែធ្នូខាងមុខនេះ។

តាមរយៈផេកហ្វេសបុកផ្ទាល់របស់ផ្សារ Marko បានឱ្យដឹងថាផ្សារទំនើបបោះដុំថៃដែលមានសាខានៅក្នុងប្រទេសកម្ពុជានេះ នឹកបើកដំណើរការនៅក្នុងពេលឆាប់ៗនេះហើយ ពោលគឺនៅថ្ងៃទី ១៧ធ្នូខាងមុខនេះ

ផ្សារទំនើប Makro ត្រូវបានគេដឹងថាជាទីផ្សារបោះដុំដ៏ធំមួយ ដែលមានដាក់លក់ផលិតផលបោះដុំជាច្រើនមុខដូចជា គ្រឿងសម្ភារបរិក្ខារប្រើប្រាស់ អាហារស្រស់ អាហារស្ងួត និងគ្រឿងទេសជាច្រើនមុខទៀត ដែលវាមានភាពងាយស្រួលសម្រាប់ភោជនីយដ្ឋាន និងអាជីវកម្មទាំងអស់ដោយមិនបាច់ធ្វើការបញ្ជាទិញពីក្រៅប្រទេសទៀតនោះទេ។ 

ផ្សារទំនើប Makro ត្រូវបានគេដឹងថាជាទីផ្សារបោះដុំដ៏ធំមួយ ដែលមានដាក់លក់ផលិតផលបោះដុំជាច្រើនមុខដូចជា គ្រឿងសម្ភារបរិក្ខារប្រើប្រាស់ អាហារស្រស់ អាហារស្ងួត និងគ្រឿងទេសជាច្រើនមុខទៀត
ផ្សារទំនើប Makro ត្រូវបានគេដឹងថាជាទីផ្សារបោះដុំដ៏ធំមួយ ដែលមានដាក់លក់ផលិតផលបោះដុំជាច្រើនមុខដូចជា គ្រឿងសម្ភារបរិក្ខារប្រើប្រាស់ អាហារស្រស់ អាហារស្ងួត និងគ្រឿងទេសជាច្រើនមុខទៀត

គួរបញ្ជាក់ផងដែរថា ផ្សារ Makro គឺជាផ្សារបោះដុំដ៏ធំមួយនៅក្នុងប្រទេសថៃ និងមានសាខាដំបូងបំផុតនៅកម្ពុជា ស្ថិតនៅក្នុងខណ្ឌសែនសុខ ត្រូវបានសាងសង់នៅលើបរិវេណដីទំហំ ២៥៣ ម៉ែត្រ បណ្តោយនិងទទឹង ១៨៤ម៉ែត្រ (ស្មើនឹងផ្ទៃដីជិត ៥ ហិកតា)។ ចំណែកគ្រោងសំណង់ទាំងអស់នឹងត្រូវសាងសង់ឡើងដោយដែក ជាសំណង់ធំទូលាយ មានទំហំ ១២៨ ម៉ែត្រ គុណ ១០២ម៉ែត្រ និងមានកម្ពស់ ២ជាន់ គឺជាន់ផ្ទាល់ដី និងជាន់ទី១។ ។ រីឯបរិវេណផ្ទៃដីនៅសល់ គឺជាចំណតយានយន្តគ្រប់ប្រភេទ និងជាសួនច្បារ៕

យោងតាម៖ ​Facebook  Makro Cambodia