Register Already an agent ? Login

ផ្លូវល្បឿនលឿនកម្ពុជា-ចិនឆ្ពោះទៅកាន់ខេត្តព្រះសីហនុអាចនឹងបើកដំណើរការក្នុងពេលខាងមុខ

ភ្នំពេញ៖ ផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុ អាចនឹងលេចចេញរូបរាងនាពេលឆាប់ៗនេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីចិន បានសន្យាជំរុញនូវការអនុវត្តន៍គម្រោងមួយនេះឲ្យបានសម្រចទៅយ៉ាងឆាប់រហ័ស ដើម្បីចូលរួមវិភាគទានជំរុញកំណើនសេដ្ឋកិច្ច និងលើកតម្កើងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

ការសន្យាជំរុញគម្រោងនេះ បានធ្វើឡើងក្នុងជំនួបទេ្វភាគីរវាង សម្តេចតេជោ ហ៊ុន សែន ជាមួយនិង លោក លី កីឈៀង នាយករដ្ឋមន្ត្រីចិន នាព្រលប់ថ្ងៃទី១៣ វិច្ឆិកាម្សិលមិញ នៅក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន។

នៅក្នុងជំនួបនេះ សម្តេចតេជោ បានអញ្ជើញ លោក លី កឺឈៀង ចូលរួមក្នុងកិច្ចប្រជុំកំពូល មេគង្គ-ឡានឆាង លើកទី ២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាខែ មករា ឆ្នាំ ២០១៨ ខាងមុខនេះ និងធ្វើការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាផងដែរ ដើម្បីបើកសករាជថ្មីនៃទំនាក់ទំនងមិត្តភាពល្អរវាងប្រទេសទាំងពីរ ស្របពេលនៃខួបអនុស្សាវរីយ៍ទី ៦០ ឆ្នាំ នៃទំនាក់ទំនងការទូត កម្ពុជា-ចិន។ 

ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ចិន បានទទួលយកការអញ្ជើញរបស់សម្តេចតេជោ ដោយរីករាយនិងសន្យារួមចំណែកធ្វើឱ្យកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងបានទទួលជោគជ័យនៅឆ្នាំ២០១៨ខាងមុខនេះ។

គួររំលឹកផងដែរថា គម្រោងនេះ នឹងត្រូវចំណាយថវិកា ប្រមាណ១៩០០លានដុល្លារអាមេរិក ហើយផ្លូវនេះទៀតសោត ក៏ជាផ្លូវល្បឿនលឿនទីមួយរបស់កម្ពុជា ដែលអាចនឹងបន្ថយប្រវែងជាង ១៩០គីឡូម៉ែត្រ មកធ្វើដំណើរត្រឹមរយៈពេល២ម៉ោងប៉ុណ្ណោះ៕

ប្រភព៖ Kqube.net