ភ្នំពេញ៖ សណ្ឋាគារ និងកាស៊ីណូដ៏ធំជាងគេបំផុតនៅកម្ពុជា Naga World របស់ក្រុមហ៊ុនយក្ស Naga Corp កំពុងតែចាប់ផ្តើមដំណើរការសាងសង់នៅលើទំហំដីទំហំប្រមាណ ១១០,០០០ម៉ែត្រការ៉េ ដែលក្នុងនោះត្រូវបានគេដាក់ឈ្មោះថាជា Naga2 ក្នុងនោះរួមមាន Naga City Walk និង TSCLK Complex ដែលមានបន្ទប់សណ្ឋាគារចំនួន ១,០០០បន្ទប់ បន្ទប់គេងវីអាយភី ៣៨បន្ទប់ និងកន្លែងសម្រាប់លេងហ្គេមម៉ាស៊ីនប្រមាណ ៥០០គ្រឿង។
គម្រោងដែលកំពុងតែដំណើរការសាងសង់នេះត្រូវបានគេដឹងថាអាចជំរុញសក្តានុពលរសប់ក្រុមហ៊ុន Naga Corp កាន់តែរីកចម្រើនមួយកម្រិតទៀត ។
គួរឱ្យដឹងផងដែរថា គម្រោងនេះកំពុងតែដំណើរការសាងសង់ក្នុងគម្រោងទឹកប្រាក់វិនិយោគប្រមាណ ៣៦៩លានដុល្លាសហរដ្ឋអាមេរិច រំពឹងទុកថានឹងអាចបញ្ចប់ការសាងសង់ជាស្ថាពរក្នុងពេលឆាប់ៗនេះមុនបំណាច់ឆ្នាំ ២០១៨ខាងមុខនេះ៕
ប្រភព៖ Nagaworld Page និង Rasmeinews