ភ្នំពេញ៖ បញ្ហាកកស្ទះចរាចរណ៍ជាក្តីកង្វល់មួយរបស់ប្រជាជានដែលរស់នៅទីក្រុងភ្នំពេញ។ បញ្ហាទាំងនេះធ្វើឱ្យរាំងស្ទះការងារ និងរបររកស៊ីប្រចាំថ្ងៃទាំងមូល។ គួរឱ្យរីករាយដែលថ្មីៗនេះ អភិបាលក្រុងភ្នំពេញដែលទើបកាន់តំណែង លោក ឃួង ស្រេងបានអោយដឹងថា តំបន់ចោមចៅនឹងមានស្ពានអាកាស និងផ្លូវក្រោមដីប្រើក្នុងពេលដ៏ឆាប់ខាងមុខនេះហើយ ដើម្បីសម្រួលដល់ចរាចរណ៍ធ្វើដំណើររបស់បងប្អូនពលរដ្ឋកាន់តែងាយស្រួល។
បច្ចុប្បន្នប្លង់គម្រោងថ្មីសម្រាប់ការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីកំពុងតែត្រូវបានសិក្សាដើម្បីធ្វើយ៉ាងណាឱ្យការចេញចូលទីក្រុងកាន់តែងាយជាងមុន និងចៀងវាងផលប៉ះពាល់ផ្សេងៗបានផងដែរ។ ខណៈរាល់ថ្ងៃអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ ៣ និង ៤ ជួបការលំបាក និងរអ៊ូរទាំដោយត្រូវជាប់ស្ទះចរាចរណ៍គ្រប់ពេលវេលា ជាពិសេសពេលព្រឹក និងពេលល្ងាចតែម្តង៕
ប្រភព៖ Cambodia Pluz