Register Already an agent ? Login

រដ្ឋាភិបាលប្រកាសគម្រោងសាងសង់ព្រលានយន្តហោះថ្មីនៅភ្នំពេញដែលទំនើបមិនឱ្យចាញ់បរទេស

ភ្នំពេញ៖ ស្របពេលដែលភ្ញៀវទេសចរណ៍កម្ពុជាកំពុងមានកំណើនគួរឲ្យកត់សម្គាល់ កម្ពុជានឹងបង្កើតព្រលានយន្តហោះថ្មីបន្ថែមទៀតនៅភ្នំពេញ និងនៅសៀមរាប ។នេះបើយោងតាមប្រសាសន៍របស់សម្តេច ហ៊ុន សែន។

សម្ដេចតេជា ហ៊ុន សែន បានថ្លែងនៅក្នុងកម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវ ស​ណ្ឋា​គារ និងរមណីយដ្ឋានរបស់ក្រុមហ៊ុនសុខា នៅក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី​០២​ ខែកញ្ញា ឆ្នាំ​២០១៧ ថា៖ កម្ពុជានឹងបង្កើតព្រលានយន្តហោះថ្មី នៅក្រុងភ្នំពេញ និងសៀមរាប។

សម្តេចបានបន្ថែមថា៖  យើង​កំពុង​នឹងគិត និងបន្ដដំណើរឆ្ពោះទៅរកការពង្រីកនូវព្រលាន​យន្ដហោះថ្មីៗ​បន្ថែម​ទៀត ដើម្បីឲ្យយន្ដហោះធុនធំអាចចុះចតបាន។​ នៅក្នុងខេត្ត​សៀមរាបចាំបាច់ត្រូវមាននៅព្រលាន​យន្ដ​ហោះ​ថ្មី ហើយនៅក្នុងទីក្រុងភ្នំពេញក៏ត្រូវគិតគូរព្រលានយន្ដហោះថ្មីដែរ ព្រោះព្រលានយន្ដ​ហោះ​ចាស់​លែងសមស្របជាមួយនឹងតម្រូវការនៃការកើនឡើងនៃវិស័យដឹកជញ្ជូនតាមផ្លូវអាកាស របស់​ព្រះរាជា​ណាចក្រកម្ពុជាទៀត​ហើយ។

ព្រលានយន្តហោះថ្មីមួយនៅសៀមរាប បានបោះទុនវិនិយោគ ប្រមាណជាង៨៨០លានដុល្លារ​ដោយក្រុមហ៊ុនចិន Yunan Investment Holding ដែលមានសិទ្ធិគ្រប់គ្រងរកស៊ីលើព្រលានយន្តហោះថ្មីរយៈពេល ៥៥ឆ្នាំ។

គួរជម្រាបផងដែរថាព្រលានយន្តហោះថ្មីនៅសៀមរាបមានចំងាយ៥០ គីទ្បូម៉ែត្រ ក្រៅក្រុងសៀមរាប នឹងសង់លើផ្ទៃដី រហូតដល់ ៧៥០ ហិតាឯនោះ។ និងព្រលានយន្តហោះ​ថ្មីនៅភ្នំពេញមា​ន​ចម្ងាយ​ប្រមាណ​៥០គីឡូម៉ែត្រពីភ្នំពេញ។

ប្រភព៖ business-cambodia