Register Already an agent ? Login

នៅពេលបច្ចុប្បន្នទីផ្សារអចលនទ្រព្យនៅកម្ពុជានៅតែមានភាពរឹងមាំ និងបន្តលូតលាស់សម្រាប់ថ្ងៃអនាគត

របាយការណ៍បូកសរុបចុងក្រោយរបស់ CBRE កម្ពុជាក្នុងត្រីមាសទី១បានបង្ហាញថាទីផ្សារ នៅតែរឹងមាំ ដោយមើលឃើញពីនិន្នាការទីផ្សារសំខាន់ៗ ដែលអាចលេចឡើងនៅក្នុងអំឡុងឆមាសទី២ ដែលនិន្នាការទាំងនោះអាចឆ្លុះបញ្ចាំងអំពីអ្វីថ្មីប្លែក និងរីកលូតលាស់បន្ថែមទៀតសម្រាប់ថ្ងៃអនាគតនៃទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញ។ ដោយក្នុងនោះទីផ្សារនៅតែមិនមានរងផលប៉ះពាល់នោះទេ ដោយសារតែមានទំនុកចិត្តដ៏រឹងមាំរបស់ក្រុមអ្នកអភិវឌ្ឈន៍ទៅលើសុខភាពនៃសេដ្ឋកិច្ចកម្ពុជា និងអនាគតនៃប្រទេសនេះ។

នៅទូទាំងប្រទេស គម្រោងវិនិយោគដែលបានអនុម័តលើគម្រោងសាងសង់បានកើនឡើងរហូតដល់៦៤ភាគរយ សម្រាប់ឆ្នាំ២០១៦ និងកើនឡើង៣០០ភាគរយ នៅត្រីមាសទី១នេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការវិនិយោគប្រហែល ៣,៦៦ ពាន់លានដុល្លារ ត្រូវបានទទួលបានការអនុម័តលើគម្រោងចំនួន៧៣៧។ គម្រោងមួយចំនួនធំដែលត្រូវបានអនុម័ត គឺជាគម្រោងនៅក្នុងវិស័យលំនៅឋាន។ 

នៅពេលបច្ចុប្បន្នទីផ្សារអចលនទ្រព្យនៅកម្ពុជានៅតែមានភាពរឹងមាំ និងបន្តលូតលាស់សម្រាប់ថ្ងៃអនាគត

នៅក្នុងវិស័យឧស្សាហកម្ម គម្រោងចំនួន ២៣ ក៏បានទទួលការអនុម័តនៅក្នុងត្រីមាសទី២ ប៉ុន្តែមានសកម្មភាពតិចតួចណាស់ដែលត្រូវបានគេកត់ត្រានៅក្នុងការជួលសម្រាប់រោងចក្រ និងឃ្លាំង។ លើកលែងតែកង្វះខាតដ៏គួរឲ្យកត់សម្គាល់នៃការអភិវឌ្ឍ ដោយប្រថុយប្រថានលើផ្នែកហេដ្ឋារចនាសម្ព័ន្ធខ្លះៗប៉ុណ្ណោះ ប៉ុន្តែជាមួយការកើនឡើងនៃចំណាប់អារម្មណ៍ពីអ្នកវិនិយោគ និងភាគីពាក់ព័ន្ធ បានផ្តល់ជាសារៈប្រយោជន៍ សម្រាប់វិស័យឧស្សាហកម្មនៅទូទាំងប្រទេសកម្ពុជា ដរាបណាបញ្ហាជាអាទិភាពត្រូវបានដោះស្រាយត្រឹមត្រូវ។

CBRE បានវិភាគថា តម្រូវការដែលធំបំផុត គឺសម្រាប់រោងចក្រ និងឃ្លាំង ដែលមានទំហំចន្លោះពី១,០០០ ទៅ ២,០០០ម៉ែត្រការ៉េ។ ដោយមិនមានការអភិវឌ្ឍដោយប្រថុយប្រថាន អ្នកកាន់កាប់គម្រោងផ្នែកឧស្សាហកម្មប្រឈមមុខនឹងបញ្ហាក្នុងការជ្រើសរើសប្រទេសកម្ពុជា យកជាទីតាំងសមស្របដោយសារតែកត្តាខ្លះមានពេលវេលាកំណត់។ សំណង់ដែលបំពេញតាមតម្រូវការជារឿយៗចំណាយពេលពី៦ ទៅ១៨ខែ ដើម្បីឆ្លើយតបទៅតម្រូវការ ដោយអាស្រ័យលើភាពស្មុគស្មាញ និងទំហំជាដើម។ លើសពីនេះទៀតភាគហ៊ុនជជុះ គឺកម្រផ្តល់គុណភាពគ្រប់គ្រាន់ឆ្លើយតបជាពិសេសសម្រាប់ក្រុមហ៊ុនមានភាគហ៊ុនិកពហុជាសាសន៍។ 

នៅពេលបច្ចុប្បន្នទីផ្សារអចលនទ្រព្យនៅកម្ពុជានៅតែមានភាពរឹងមាំ និងបន្តលូតលាស់សម្រាប់ថ្ងៃអនាគត

តម្លៃជួលអចលនទ្រព្យផ្នែកឧស្សាហកម្ម ដែលសាងសង់ស្រាប់ៗ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស (SEZs) មានតម្លៃពី ៣,២០ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ ខណៈដែលការសាងសង់ត្រឹមត្រូវតាមតម្រូវការអាចមានតម្លៃរហូតដល់ ៦ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលភាគច្រើនគឺផ្អែកលើថ្លៃដី និងរចនាសម្ព័ន្ធសំណង់ជាក់ស្តែង។ ខណៈពេលដែលវិស័យខុនដូ ត្រូវបានគេប៉ាន់ស្មានថាមានច្រើន ការភ័យខ្លាចក៏បានលេចឡើងក្នុងអំឡុងពេល១២ទៅ១៨ខែកន្លងមកនេះគឺវាមិនទាន់ត្រូវបានគេមើលឃើញថា ចោទជាបញ្ហា ដោយ វានៅតែមានភាពរឹងមាំនៅឡើយ។

ក្នុងត្រីមាសទី២ នៃឆ្នាំ២០១៧ ត្រូវបានគេសង្កេតឃើញថា មានយូនីតចំនួន១,៩១១ បានផ្គត់ផ្គង់ចូលទៅឲ្យទីផ្សារ ដែលបានកំណត់ក្នុងត្រីមាសនោះ ថាជាត្រីមាសដ៏គួរឲ្យកត់សម្គាល់បំផុត សម្រាប់ការផ្គត់ផ្គង់ថ្មីនៅក្នុងប្រវត្តិសាស្ត្រទីផ្សារ និងជាកំណត់ សម្គាល់ច្បាស់លាស់មួយចំពោះការវិវឌ្ឍដ៏សំខាន់នៅក្នុងទីផ្សារលំនៅឋានរបស់រាជធានីភ្នំពេញ។

ការផ្គត់ផ្គង់ខុនដូសរុបបានឈានដល់ប្រមាណ ៦១០៩យូនីត នៅចុងបញ្ចប់នៃត្រីមាសទី២នេះ។ ជារួមទាំងតម្លៃដាក់លក់ និងតម្លៃជួលនៅតែមិនមានការផ្លាស់ប្តូរធំធេងអ្វីនោះឡើយ។ តម្លៃដាក់លក់នៅក្នុងចំណោមអចលនទ្រព្យកម្រិតតម្លៃមធ្យម និងតម្លៃសមរម្យ គឺជាផ្នែកតែមួយគត់ដែលគេបានសង្កេតឃើញមានការធ្លាក់ចុះនៃតម្លៃ១ភាគរយ។

ការប្រែប្រួលតម្លៃតិចតួចនៅក្នុងកម្រិតតម្លៃទាបនៃអគារខុនដូ ត្រូវបានគេវាយតម្លៃថា វាជាលទ្ធផលនៃការបង្វែរចំណាប់អារម្មណ៍របស់អ្នកអភិវឌ្ឍន៍ ដែលងាកទៅផ្តោតលើការទាក់ទាញចំណាប់អារម្មណ៍ កាន់តែច្រើនពីអ្នកទិញក្នុងស្រុកជាពិសេសប្រជាជនដែលមានអាយុវ័យក្មេងហើយមានជីវភាពមធ្យមដែលកំពុងតែកើនឡើងយ៉ាងឆាប់រហ័ស។ អ្នកអភិវឌ្ឍន៍ដទៃទៀតនៅតែបន្តពឹងផ្អែកលើការផ្តល់គុណប្រយោជន៍បន្ថែមផ្សេងៗ រួមទាំងការបញ្ចុះតម្លៃលក់រហូតដល់១០ភាគរយ ក៏ដូចជាផលប្រយោជន៍ជាអរូបី ដូចជាកញ្ចប់ផលប្រយោជន៍គ្រឿងសង្ហារិម និងបរិយាកាសការរស់នៅ។

ការដែលតម្លៃជួលផ្ទះនៅតែមានតម្លៃមិនធ្លាក់ចុះសម្រាប់ខុនដូ ខណៈពេលដែលមានការផ្គត់ផ្គង់ថ្មីយ៉ាងគួរឲ្យកត់សម្គាល់នោះ បានបង្ហាញអំពីការចាប់អារម្មណ៍ពីអ្នកជួល និងការជឿជាក់ របស់អ្នកអភិវឌ្ឍន៍ផ្តោតទៅលើគុណភាពនៃអចលនទ្រព្យដែលបានសាងសង់ឡើង។ ទោះជាយ៉ាងណាក៏ដោយ CBRE បានព្យាករពីភាពធ្លាក់ចុះនូវថ្លៃជួលក្នុងរយៈពេល១៨ខែខាងមុខទៀត នៅពេលដែលការផ្គត់ផ្គង់មានកាន់តែ កើនឡើង។

CBRE រំពឹងថា ទីផ្សារអចលនទ្រព្យនឹងបន្តមានការចាប់អារម្មណ៍ពីវិស័យជាច្រើនទៀត នូវការិយាល័យដែលមានគុណភាពល្អ មានទីតាំងនៅកណ្តាលទីក្រុង ដោយសារតែមានតម្រូវការពីអ្នកចំណូលថ្មី ពីក្រុមហ៊ុនដែលកំពុងតែ ព្យាយាមធ្វើការពង្រីកខ្លួន និងក្រុមហ៊ុនដែលមានគោលបំណងចង់បង្កើនគុណភាពការិយាល័យរបស់ពួកគេ។

ហើយកត្តាមួយចំនួនដូចជាការមានទីធ្លាចតយានយន្ត និងការចាំបាច់ក្នុងការធានាថា ការិយាល័យនេះអនុលោមតាមច្បាប់បរិស្ថាន ផាសុកភាព និងសុវត្ថិភាពគឺជាការពិចារណាដ៏សំខាន់សម្រាប់អ្នកកាន់កាប់ការិយាល័យជាច្រើននៅក្នុងទីផ្សារបច្ចុប្បន្ន៕

ប្រភព៖ Post Khmer