Register Already an agent ? Login

គិរីរម្យជំរំលំដាប់មហាសេដ្ឋីកំពុងតែបោះទុនយ៉ាងមហាសាលជាមួយតម្លៃស្នាក់នៅខ្ពស់កប់ពពករួមទាំងភាពប្រណីតស្អាតប្លែកដាច់គេ

គិរីរម្យ-កំពង់ស្ពឺ៖ តម្រូវការស្វែងរកសេចក្តីសុខ និងការលំហែអារម្មណ៍តាមបែបធម្មជាតិកាន់តែកើនឡើងច្រើនទៅពីមួយថ្ងៃទៅមួយថ្ងៃ។ ព្រោះតែបរិយាកាសទីក្រុងសម្បូរដោយជាតិពុល បានជាមនុស្សមួយចំនួនធំចូលចិត្តធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋាននានាតាមបណ្តាខេត្តដើម្បីទទួលបានភាពស្រស់ថ្លាទាំងនោះ។ ដោយសារតែឃើញការរីកចម្រើននៅក្នុងវិស័យផ្ទះសំណាក់បែបធម្មជាតិ និងបោះជំរំនេះហើយបានជា ផ្ទះសំណាក់លក្ខណៈប្រណីតបែបធម្មជាតិនៅឧទ្យានគិរីរម្យដំបូងបង្អស់ក្នុងប្រទេសកម្ពុជា នឹងចាប់បើកដំណើរការនៅឆ្នាំក្រោយ ដោយតម្លៃស្នាក់នៅមួយយប់ ១ ៥០០ ដុល្លារ។ ផ្ទះបែបជំរំដ៏ប្រណីត ផុសកណ្ដាលព្រៃព្រឹក្សាក្នុងឧទ្យានធម្មជាតិគិរីរម្យនេះ ជាគម្រោងរបស់ក្រុមហ៊ុន Shinta Mani Wild ដែលជាក្រុមហ៊ុនអភិវឌ្ឍគម្រោង និងជាស្តេចរចនាតុបតែងរមណីយដ្ឋានប្រណីតសណ្ឋាគារ រីហ្សត និងរាជវាំងដ៏កម្រនៅជុំវិញពិភពលោក ខណៈការចំណាយលើគម្រោងសាងសង់នឹងអស់ដល់ទៅ ១ លានដុល្លារ។

គីរីរម្យជំរំលំដាប់មហាសេដ្ឋីកំពុងតែបោះទុនយ៉ាងមហាសាលជាមួយតម្លៃស្នាក់នៅខ្ពស់កប់ពពករួមទាំងភាពប្រណីតស្អាតប្លែកដាច់គេ

ជាគម្រោងមួយចំណោមគម្រោងរបស់ Bensley Collection ការស្ថាបនាជំរំតុបតែងយ៉ាងប្រណីត និងស្អាតប្លែក នៅទីតាំងដាច់ស្រយាលនៃឧទ្យានជាតិគីរីរម្យ ដែលមានចម្ងាយជាង ១០០ គីឡូម៉ែត្រពីរាជធានីភ្នំពេញនេះ គឺជាគំនិតថ្មីមួយសម្រាប់បទពិសោធនៃការលម្ហែកាយលំដាប់ខ្ពស់ នែបនិត្យដោយធម្មជាតិ។

ចំពោះកន្លែងស្នាក់នៅមាន ១៥ បន្ទប់ ដោយត្រូវបានតុបតែងលម្អក្នុងទំហំផ្ទៃក្រឡាប្រមាណ ១០០ ម៉ែត្រការ៉េ ដែលមានកម្ពស់ខ្ពស់ជាងទឹករលក និងទឹកជ្រោះ អាចផ្តល់នូវទេសភាព និងបទពិសោធខុសប្លែកពីរមណីយដ្ឋានឯទៀតនៅអាស៊ី។ 

គីរីរម្យជំរំលំដាប់មហាសេដ្ឋីកំពុងតែបោះទុនយ៉ាងមហាសាលជាមួយតម្លៃស្នាក់នៅខ្ពស់កប់ពពករួមទាំងភាពប្រណីតស្អាតប្លែកដាច់គេ

ខាងក្រុមហ៊ុនគម្រោងបញ្ជាក់ថា គំនិតនៃការអភិវឌ្ឍផ្ទះលក្ខណៈជំរំប្រណិតគ្មានពីរនៅកម្ពុជា ក្នុងរមណីយដ្ឋានគិរីរម្យនេះ គោលដៅសំខាន់ចំពោះអ្នកទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ ខណៈតម្លៃស្នាក់នៅចាប់ពី ១ ៥០០ ដុល្លារក្នុង ១ យប់ឯណោះ។

ខាងក្រុមហ៊ុនជឿថា ផ្ទះជំរំប្រណិតលំដាប់ High Class នេះនឹងពេញនិយមខ្លាំង ដោយសារតែភាពប្លែកថ្មី និងលក្ខណៈធម្មជាតិសុទ្ធសាធ ដែលមិនធ្លាប់ឃើញនៅកន្លែងណាៗក្នុងប្រទេសកម្ពុជា ព្រោះថាគ្រាន់តែតង់ស្នាក់នៅនីមួយៗមានការសិក្សា និងរចនាច្បាស់ដែលចំណាយមិនក្រោមរាប់លានដុល្លារក្នុងការសាងសង់ឡើយ ហើយនឹងបើកឲ្យភ្ញៀវចូលស្នាក់នៅផ្លូវការនៅឆ្នាំ ២០១៨៕

ប្រភព៖ Angkor Post 

គីរីរម្យជំរំលំដាប់មហាសេដ្ឋីកំពុងតែបោះទុនយ៉ាងមហាសាលជាមួយតម្លៃស្នាក់នៅខ្ពស់កប់ពពករួមទាំងភាពប្រណីតស្អាតប្លែកដាច់គេ