Register Already an agent ? Login

ការដ្ឋានស្ថាបនាផ្លូវល្បាយថ្មភ្នំប្រវែង ១៧គ.ម តភ្ជាប់ពីផ្លូវជាតិលេខ៧៦ ខេត្តមណ្ឌលគិរី សម្រេចបាន ៥៣%

មណ្ឌលគិរី៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីបច្ចេកទេស បានចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវ និងស្ថានភាពផ្លូវ ២ខ្សែ ប្រវែង១៧គីឡូម៉ែត្រ ១ខ្សែ សម្រេចបាន ៥៣% គ្រោងបញ្ចប់ ខែវិច្ឆិកា ឆ្នាំនេះ។

តាមចុះពិនិត្យនេះ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ខ្សែទី១ ការដ្ឋានស្ថាបនាផ្លូវល្បាយថ្មភ្នំប្រវែង ១០គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧៦ ត្រង់ចំណុចភូមិរង្សី ឃុំស្រែសង្គម ទៅភូមិអបួន ឃុំអបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ជាគម្រោងទឹកជំនន់។ ផ្លូវនេះ បានចាប់ផ្ដើមស្ថាបនាកាលពី ខែមិថុនា ឆ្នាំ២០២៤ លទ្ធផលសម្រេចបាន៥៣% គ្រោងបញ្ចប់នៅ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ លោក រដ្ឋមន្រ្ដី បានណែនាំឱ្យមន្រ្ដីបច្ចេកកទេសប្រចាំការនៅការដ្ឋានត្រួតពិនិត្យលើបច្ចេកទេសនៃការស្ថាបនា អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមគំនូសប្លង់ដើម្បីធានាបានទាំងបរិមាណ និងគុណភាព។

ខ្សែទី២ ជាប្រភេទផ្លូវល្បាលក្រួសមានស្ថានភាពទ្រុឌទ្រោម ប្រវែង ៧គីឡូម៉ែត្រ តភ្ជាប់ពីភូមិស្រែសង្គម ទៅដល់ភូមិអន្រ្ដេះ ឃុំអបួនលើ ស្រុកកោះញែក។ ផ្លូវនេះ នឹងធ្វើការស្ថាបនាដោយក្រាលកៅស៊ូពីរប្រភេទ DBST ក្នុងផែនការ ៣ឆ្នាំ (២០២៥-២០២៧ របស់ក្រសួងអភិវឌ្ឍន៍ជនបទ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)