Register Already an agent ? Login

គម្រោងសាងសង់ស្ថានីយ៍បូមទឹកថ្មីស្វាយប៉ាកសម្រេចបាន៩៦% និងសាងសង់ស្ថានីយ៍បូមទឹកបន្ថែមសម្រេចបាន២៥%

ភ្នំពេញ៖ គម្រោងសាងសង់ស្ថានីយ៍បូមទឹកថ្មីស្វាយប៉ាកសម្រេចបាន ៩៦% និងសាងសង់ស្ថានីយ៍បូមទឹកបន្ថែមសម្រេចបាន២៥%។ បើតាម លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។

គម្រោងទាំង២នេះ នឹងមានសមត្ថភាពបូមទឹកបន្ថែមសរុបកើនដល់៣៥ម៉ែត្រគូបក្នុង១វិនាទី កាត់បន្ថយទឹកលិចនៅតំបន់ភូមិសាស្ត្រខាងជើងរាជធានីភ្នំពេញ។ បើតាមការបន្ត លោក សាំ ពិសិដ្ឋ។

បើតាម លោក បានឱ្យដឹងថា ដោយសារទឹកទន្លេឡើងនីវ៉ូខ្ពស់ និងដោយមានករណីព្យុះភ្លៀង៥ថ្ងៃជាប់ៗគ្នាមកនេះផង បានបង្កឱ្យភ្លៀងធ្លាក់ខ្លាំងមានកម្ពស់រហូតដល់ ២៣៤ម.ម បានបណ្តាលឱ្យទឹកជន់លិចនៅតំបន់មួយចំនួននៅភូមិសាស្ត្រខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ។ មកដល់ពេលនេះ ស្ថានភាពទឹកបានស្រកអស់ស្ទើរគ្រប់ទីកន្លែង។

ចាប់ពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ការដ្ឋាននឹងដាក់ឱ្យដំណើរការម៉ូទ័រខ្នាតធំថ្មីបន្ថែមចំនួន ២គ្រឿង អង្កត់ផ្ចិតទំហំ០១ម៉ែត្រនៅស្ថានីយ៍បូមទឹកស្វាយប៉ាក ដែលសង្ឃឹមថានឹងកាត់បន្ថយការលិចលង់នៅតំបន់ខាងជើងរាជធានីភ្នំពេញ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)