Register Already an agent ? Login

គម្រោងធ្វើផ្លូវជនបទជាង ១០គ.ម ប្រភេទDBST និងផ្លូវបេតុង ស្រុកសៀមបូក ខេត្តស្ទឹងត្រែ វឌ្ឍនភាព ២៥%

ស្ទឹងត្រែ៖ គម្រោងផ្លូវជនបទ ក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង សម្រេចវឌ្ឍនភាពសាងសង់បានចំនួន ២៥ភាគរយ។ បើតាមទំព័ហ្វេសប៊ុក សម្ដេចធិបតី នាយករដ្ឋមន្រ្តី។

គម្រោងផ្លូវជនបទ ក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានរៀបចំសាងសង់ជាពីរប្រភេទ។ បើតាមការបញ្ជាក់ សម្ដេចធិបតី

សម្ដេចធិបតី បានបន្តថា ផ្លូវកៅស៊ូ DBST និងផ្លូវបេតុង ដោយតភ្ជាប់ពីភូមិដំរីផុង ឃុំកោះសំពាយ ទៅភូមិអូរច្រឡង់ ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលមានប្រវែងសរុប ១៥ ៧៥០ម៉ែត្រ។

បើតាម ប្រមុខរាជរដ្ឋាភិបាល នៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ ក៏បានកំណត់គោលដៅក្នុងការអភិវឌ្ឍជនបទ។

សម្ដេចធិបតី បានគូសបញ្ជាក់ថា ដោយបន្តជំរុញការលើកកម្ពស់ជីវភាពប្រជាជននៅជនបទតាមរយៈ ការស្តារ ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូនជនបទ និងការលើកកម្រិតផ្លូវជនបទ សំដៅធានាបាននូវការប្រើប្រាស់យូរអង្វែង។

នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត រួមជាមួយមន្ត្រីគម្រោង បា ចុះពិនិត្យមើលវឌ្ឍនភាពការស្ថាបនាផ្លូវកៅស៊ូ DBST ចំនួន ២ខ្សែ ប្រវែង សរុប ១២ ៩៦៣ម៉ែត្រ ក្នុងក្របខ័ណ្ឌគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAV ) ស្ថិតនៅក្នុងឃុំមានរិទ្ធ ឃុំដុំណាក់ សុក្រំ និងឃុំទទុង ស្រុកដងទង់ ខេត្តកំពត។ បើតាម ក្រសួងអភិវឌ្ឍន៍ជនបទ។

បើតាម ក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា ជាលទ្ធផលសម្រេច ខ្សែទី១ ផ្លូវត្រពាំងតាមាស-អូរកណ្តោល ប្រវែង ៦ ៣៩៥ម៉ែត្រ សម្រេចបាន ៧៥% និងខ្សែទី២ ផ្លូវព្រៃក្រាំងខាងជើង- ពាំងឈូក ប្រវែង ៦ ៥៦៨ម៉ែត្រ សម្រចបាន ៦០%។

នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង មានចូលរួមពីមន្ត្រីបច្ចេកទេសគម្រោង ក្រុមហ៊ុនទទួលការសាងសង់ បានចុះពិនិត្យមើលទីតាំងត្រូវដាក់ស្លាកព័ត៌មានរបស់គម្រោង ទីតាំងដាក់របារកម្ពស់កាត់ទទឹងផ្លូវ និងត្រួតពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវជនបទ SVR8 ចំនួន ១ខ្សែ ប្រវែង ១៣,៣៨៦គីឡូម៉ែត្រ។ បើតាម ក្រសួងអភិវឌ្ឍន៍ជនបទ។

បើតាម ក្រសួងអភិវឌ្ឍន៍ជនបទ ចាប់ពីកែវជះ ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ទៅបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង របស់គម្រោងកែលម្អផ្លូវជំហានទី៣ នៃក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) អនុវត្តសម្រេចបានប្រមាណ ៩១%៕

ដោយ៖ មឿន ឌីណា (Moeun Dyna)