Register Already an agent ? Login

វិនិយោគិនក្នុងទីផ្សារមូលបត្រនៅកម្ពុជា មានជាង ៥ម៉ឺន និងគណនីជួញដូរជាង ៥,៣ម៉ឺន ត្រីមាសទី២ឆ្នាំ២០២៤

ភ្នំពេញ៖ គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៤ វិនិយោគិននៅក្នុងទីផ្សារមានចំនួនសរុប ៥១,៧៧១ និងមានគណនីជួញដូរសរុបចំនួន ៥៣,៧១២។ បើតាមការឱ្យដឹងពី លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.)។

នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយដល់ អ្នកចូលរួមក្នុងទីផ្សារមូលបតប្រចាំឆ្នាំ២០២៤ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ លោក បានបន្តថា បច្ចុប្បន្នមានភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ (CSA) ចំនួន៧ រួមមាន៖

ភ្នាក់ងារបញ្ចិកាមូលបត្រ ភ្នាក់ងារចុះបញ្ជី ភ្នាក់ងារផ្ទេរមូលបត្រ និងភ្នាក់ងារទូទាត់ (RTP) ចំនួន០៣ និងភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ (Custodian) ចំនួន១។

លក្រុមហ៊ុនបោះផ្សាយទាំងនោះ បានប្រមូលទុនពីទីផ្សារចំនួនប្រមាណ ៣៨៩លានដុល្លារ និងតាមការសង្កេតលើលំហូរសាច់ប្រាក់ជួញដូរ មានសរុបជាង ៥០លានដុល្លារ ព្រមទាំងទំហំជួញដូរមានសរុបប្រហែល ៣២លានភាគហ៊ុន។ ជាការបន្ត លោក ស៊ូ សុជាតិ បានបញ្ជាក់ថា ក្រោមការជួញដូរជាមធ្យមប្រចាំថ្ងៃប្រហែល ១៣០,០០០ ភាគហ៊ុន ដែលមានតម្លៃប្រមាណ ០.២លានដុល្លារ។

លោក បានបន្ថែមថា បន្ថែមថា និយ័តករមូលបត្រកម្ពុជាអាចវិភាគបានថាទីផ្សារមូលបត្រកំពុងដំណើរការយ៉ាងរលូន និងការចូលរួមអភិវឌ្ឍយ៉ាងពេញទំហឹងពីសំណាក់សមាជិក និងអ្នកចូលរួមក្នុងទីផ្សារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)