Register Already an agent ? Login

មូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន ទទួលបានថវិកាពីសប្បុរសជនជិត ១១លានដុល្លារ ជាង១៨ម៉ឺននាក់

ភ្នំពេញ៖ គិតត្រឹមរាត្រីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ មូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន លើការកសាងផ្លូវក្រវាត់ព្រំដែន ទទួលបានថវិកាពីសប្បុរសជនជិត ១១លានដុល្លារ ដែលមានសប្បុរសជនជាង ១៨ម៉ឺននាក់។ បើតាមក្រសួងព័ត៌មាន។

គិតត្រឹមម៉ោង ៨យប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ យុទ្ធនាការជាតិនិយម ដើម្បីចូលរួមមូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន លើការកសាងផ្លូវក្រវាត់ព្រំដែន ទទួលបានថវិកាពីសប្បុរសជនចំនួនជិត ១១លានដុល្លារ។

សប្បុរសជនជាង ១៨ម៉ឺននាក់ ខណៈ ចំនួនថវិកា និងចំនួនសប្បុរសជន នឹងកើនឡើងជាបន្តបន្ទាប់ទៀត។

យុទ្ធនាការជាតិនិយមមួយនេះ ទទួលបានការគាំទ្រយ៉ាងសម្បើមពីប្រជាពលរដ្ឋទូទាំងប្រទេស ដែលរឿងប្រវត្តិសាស្ត្រមួយរបស់កម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)