ព្រះសីហនុ៖ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យបង្កើតក្រុងកំពង់សោម ដោយកាត់យកឃុំចំនួន ៥នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បើតាម អនុក្រឹត្យលេខ២០១ អនក្រ.ចក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។
បើតាម អនុក្រឹត្យខាងលើ ដែលចុះហត្ថលេខាដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ភូមិសាស្ត្រ ក្រុងកំពង់សោម ត្រូវកាត់យកឃុំចំនួន៥ ពីស្រុកព្រៃនប់ គឺឃុំរាម ឃុំបិតត្រាំង ឃុំអូនឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ ហើយឃុំទាំងនោះត្រូវប្តូរទៅជាសង្កាត់វិញ។
ទីតាំងរដ្ឋបាលក្រុងកំពង់សោម ត្រូវស្ថិតនៅក្នុងសង្កាត់រាម៕
ដោយ៖ មឿន ឌីណា (Moeun Dyna)