Register Already an agent ? Login

រដ្ឋបាលខេត្តកំពត គ្រោងសាងសង់ស្ពាន ១ខ្សែទៀត ឆ្លងកាត់ព្រែកកំពត ឬព្រែកកំពង់បាយ ដើម្បីសម្រួលចរាចរណ៍

កំពត៖ កំណើនភ្ញៀវទេសចរមកលេងខេត្តកំពត កាន់តែច្រើនធ្វើឱ្យមានការកកស្ទះនៅ គល់ស្ពានព្រែកកំពត ដោយស្ពានចាស់ មានសភាពចាស់ទ្រុឌទ្រោម មិនអនុញ្ញាតឱ្យរថយន្តឆ្លងកាត់ ដើម្បីសម្រួលចរាចរណ៍ គ្រោងសាងសង់ស្ពាន១ខ្សែទៀត ឆ្លងកាត់ព្រែកកំពត ឬព្រែកកំពង់បាយ នៅពេលឆាប់ៗនេះ។ តាមការគូសបញ្ជាក់ លោក ម៉ៅ ធនិន អភិបាល អភិបាលខេត្តកំពត។

បើតាម អភិបាលខេត្តកំពត ស្ពានឥន្ធនូ ឆ្លងកាត់បានត្រឹមតែអ្នកថ្មើរជើងនិងម៉ូតូ ដែលធ្វើឱ្យស្ពានថ្មី មានការកកស្ទះជាប្រចាំ ជាពិសេស នៅរៀងរាល់ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាកបុណ្យជាតិធំៗ។

លោក បានបន្តថា ដើម្បីកាត់បន្ថយការកកស្ទះ នៅលើស្ពានថ្មី និងក្រុងកំពត រដ្ឋបាលខេត្តកំពត សម្រេចថា នឹងសាងសង់ស្ពាន ១ខ្សែទៀត ឆ្លងកាត់ព្រែកកំពត ឬព្រែកកំពង់បាយនៅពេលឆាប់ៗនេះ។

លោក ម៉ៅ ធនិន បានបន្ថែមថា ម្យ៉ាងវិញទៀត ស្ពានដែលគ្រោងនឹងសាងសង់ថ្មីនេះ មិនត្រឹមតែសម្រាប់ឆ្លងកាត់ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែ នឹងសាងសង់ ឡើងតាមរចនាបថពិសេស ដែលមានសោភ័ណភាពនិងអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។

គួររម្លឹកផងដែរថា ជាមួយនឹងផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងក្រុងកំពត ក៏ដូចជាខេត្តទាំងមូលកាលពីពេលថ្មីៗនេះ រដ្ឋបាលខេត្តកំពតបានបើកការដ្ឋានសាងសង់នាឡិកាយក្សកម្ពស់ ៣៥ម៉ែត្រ ដែលគ្រោងបញ្ចប់ នៅចុងឆ្នាំ២០២៤ ពោលបញ្ចប់នៅមុនឆ្លងចូលឆ្នាំសកលដើម្បីទាក់ទាញទេសចរមកកាន់ខេត្តឆ្នេរសមុទ្រមួយនេះ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)