ភ្នំពេញ៖ គិតត្រឹមឆ្នាំ២០២៣ វិនិយោគផ្ទាល់បរទេសនៅកម្ពុជាមាន ១៩៧,៨ ទ្រីលានរៀល (៤៨,៤ ប៊ីលានដុល្លារ) កើនឡើង ៧,៩% ធៀបនឹងឆ្នាំ២០២២។ បើតាម ធនាគារជាតិនៃកម្ពុជា។
បើតាម ធនាគារជាតិនៃកម្ពុជា ប្រភពទុនវិនិយោគផ្ទាល់បរទេសចម្បងមកពីប្រទេសចិន ៤៥,៦% នៃវិនិយោគផ្ទាល់បរទេសសរុប បន្ទាប់មក កូរ៉េខាងត្បូង ១១,៨% សិង្ហបុរី ៦,៥% ជប៉ុន ៦,២% វៀតណាម ៥,៣% ម៉ាឡេស៊ី ៤,៤ ថៃ ៤% កាណាដា ៣,៥% និងចក្រភពអង់គ្លេស ៣,២% និងប្រទេសផ្សេងៗទៀត មាន ៩,៥%។
ជាមួយគ្នានោះ លំហូរចូលវិនិយោគទាំងនេះ ត្រូវបានស្រូបទាញដោយវិស័យចម្បងៗដូចជា៖ វិស័យហិរញ្ញវត្ថុ ២៣,៣% កម្មន្តសាល ២២,៣% អចលនទ្រព្យ ១១,២% សណ្ឋាគារនិងការកម្សាន្ត ១០,១% កសិកម្ម ៩,២% ថាមពល ៦,២% និងសំណង់ ៥,៨% និងវិស័យផ្សេងៗទៀត មាន១១,៩%៕
ដោយ៖ មឿន ឌីណា (Moeun Dyna)