Register Already an agent ? Login

កម្ពុជា រកចំណូលពីការលក់ផលិតផលកៅស៊ូបានជាង ១៦៥លានដុល្លារ កើនជិត១៣% ៥ខែឆ្នាំ២០២៤

ភ្នំពេញ៖ របាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ បានឱ្យដឹងថា កម្ពុជារកចំណូលពីការនាំចេញជ័រកៅស៊ូបាន ១៦៤ ៤៩០ ៦០០ដុល្លារ និងឈើកៅស៊ូ បាន១ ០៤៩ ៥០៩ដុល្លារ។

គិតត្រឹមខែឧសភា ឆ្នាំ២០២៤ ជ័រកៅស៊ូមានតម្លៃ ១,៤៨៥ដុល្លារ ក្នុង១តោន កើនឡើងចំនួន ៦៩ដុល្លារ ក្នុង១តោន ស្មើនឹង៤.៨៩% ធៀបនឹងឆ្នាំ២០២៣។ របាយការណ៍ខាងលើ។

របាយការណ៍ខាងលើ បន្តថា ចំណែកតម្លៃនៃការនាំចេញឈើកៅស៊ូ ជាមធ្យមក្នុងខែឧសភា ឆ្នាំ២០២៤ មានតម្លៃ២៩៤ដុល្លារ ក្នុងមួយម៉ែត្រគីប។

គូសបញ្ជាក់ថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៧ ១៧២ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រ មានចំនួន ៣២០ ១៨៤ហិកតា ស្មើនឹង៧៩% និងផ្ទៃដីថែទាំមានចំនួន ៨៦,៩៨៨ហិកតា ស្មើនឹង២១%។

គួររម្លឹកផងដែរថា កាលពីឆ្នាំ២០២៣ កម្ពុជា រកចំណូលបានពីការលក់ផលិតផលកៅស៊ូ មានប្រមាណចំនួន ៥៣៧.៩លានដុល្លារ កើនប្រមាណចំនួន ៦.២លានដុល្លា ស្មើនឹង១.២% ធៀបនឹងឆ្នាំ២០២២៕

ដោយ៖ មឿន ឌីណា (Moeun Dyna)