ភ្នំពេញ៖ ខណ្ឌទួលគោក មានផ្ទៃដីសរុបប្រមាណ ៧៩៨, ៩០ហិកតា ក្នុងនោះប្រភេទដីអាចសាងសង់បានមានផ្ទៃដី ប្រមាណ ៧៩១, ៨០ហិកតា ស្មើនឹង៩៩,១១% នៃផ្ទៃដីសរុប។ បើតាមប្លង់គោលប្រើប្រាស់ខណ្ឌទួលគោក ចក្ខុវិស័យឆ្នាំ២០៣៥ បានបញ្ជាក់ថា ប្រភេទដីអាចសាងសង់បាន ត្រូវបានរៀបចំនិងបែង ចែកជាតំបន់ ៨តំបន់។
ប្រភេទដីអាចសាងសង់បាន ត្រូវបានរៀបចំនិងបែង ចែកជាតំបន់ ក្នុងផែនទីប្លង់គោលឧបសម្ព័ន្ធ ដូចខាងក្រោម៖
១-តំបន់លំនៅឋាន មានផ្ទៃដីប្រមាណ ៣៧៤,៥១ហិកតា ស្មើនឹង៤៧, ៣១% នៃផ្ទៃដីអាចសាងសង់បាន។
តំបន់លំនៅឋានត្រូវបានបែងចែកបន្តដូចខាងក្រោម៖
• តំបន់លំនៅឋានដាច់ពីគ្នាដែលមានកម្ពស់ទាប (ត្រឹមជាន់ទី២) ស្ថិតនៅក្នុងសង្កាត់បឹងកក់ទី១ សង្កាត់បឹងកក់ទី២ និងសង្កាត់បឹងសាឡាងមានផ្ទៃដីប្រមាណ២៤, ៤៥ហិកតាស្មើនឹង៣, ០៩% នៃផ្ទៃដីអាចសាងសង់បាន ត្រូវមានសន្ទស្សន៍ប្រើប្រាស់ដីអតិបរមា១,៥ និងផលធៀបផ្ទៃក្រឡា បាតសំណង់ធៀបនឹងផ្ទៃដីឡូត៍អតិបរមា ៥០%
• តំបន់លំនៅឋានជាប់គ្នាដែលមានកម្ពស់ទាប (ត្រឹមជាន់ទី២) ស្ថិតនៅក្នុងសង្កាត់បឹងកក់ទី១ មានផ្ទៃដីប្រមាណ៤, ៤៨ហិកតាស្មើនឹង០, ៥៧% នៃផ្ទៃដីអាចសាងសង់បាន ត្រូវមានសន្ទស្សន៍ ប្រើប្រាស់ដីអតិបរមា១, ៥ និងផលធៀបផ្ទៃក្រឡាបាតសំណង់ធៀបនឹងផ្ទៃដីឡូត៍អតិបរមា៧៥%
• តំបន់លំនៅឋានដែលមានកម្ពស់មធ្យមប្រភេទទី១ (ត្រឹមជាន់ទី៨) ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី៣ សង្កាត់បឹងកក់ទី២ និងសង្កាត់បឹងសាឡាងមានផ្ទៃដីប្រមាណ៥៤, ២០ហិកតាស្មើនឹង៦, ៨៥% នៃ ផ្ទៃដីអាចសាងសង់បាន ត្រូវមានសន្ទស្សន៍ប្រើប្រាស់ដីអតិបរមា ៣,០ និងផលធៀបផ្ទៃក្រឡាបាត សំណង់ធៀបនឹងផ្ទៃដីឡូត៍អតិបរមា៦០%
• តំបន់លំនៅឋានដែលមានកម្ពស់មធ្យមប្រភេទទី២ (ត្រឹមជាន់ទី១១) ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី១ សង្កាត់ទឹកល្អក់ទី២ សង្កាត់ទឹកល្អក់ទី៣ សង្កាត់បឹងកក់ទី២ និងសង្កាត់បឹងសាឡាងមានផ្ទៃដីប្រមាណ ១៦៣,៩១ហិកតា ស្មើនឹង២០, ៧១% នៃផ្ទៃដីអាចសាងសង់បាន ត្រូវមានសន្ទស្សន៍ប្រើប្រាស់ដី អតិបរមា៣,០ និងផលធៀបផ្ទៃក្រឡាបាតសំណង់ធៀបនឹងផ្ទៃដីឡូត៍អតិបរមា៦០%
• តំបន់លំនៅឋានដែលមានកម្ពស់ខ្ពស់ប្រភេទទី១ (ត្រឹមជាន់ទី១៨) ស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូទី១ សង្កាត់ផ្សារដេប៉ូទី២ សង្កាត់ផ្សារដេប៉ូទី៣ សង្កាត់បឹងកក់ទី១ សង្កាត់បឹងកក់ទី២ សង្កាត់ផ្សារ ដើមករ និងសង្កាត់បឹងសាឡាងមានផ្ទៃដីប្រមាណ ១២១,០៧ហិកតា ស្មើនឹង១៥, ២៩% នៃផ្ទៃដីអាចសាងសង់បាន ត្រូវមានសន្ទស្សន៍ប្រើប្រាស់ដីអតិបរមា៥,០ និងផលធៀបផ្ទៃក្រឡាបាតសំណង ធៀបនឹងផ្ទៃដីឡូត៍អតិបរមា៦០%
• តំបន់លំនៅឋានដែលមានកម្ពស់ខ្ពស់ប្រភេទទី២ (ពីជាន់ទី១៩ឡើងទៅ) ស្ថិតនៅក្នុងសង្កាត់បឹងកក់ទី១ មានផ្ទៃដីប្រមាណ ៦,៣៩ហិកតា ស្មើនឹង០,៨១% នៃផ្ទៃដីអាចសាងសង់បាន ត្រូវមានសន្ទស្សន៍ប្រើប្រាស់ដីអតិបរមា៥,០ និងផលធៀបផ្ទៃក្រឡាបាតសំណង់ធៀបនឹងផ្ទៃដីឡូតិ៍៦០%។
២-តំបន់ពាណិជ្ជកម្មចម្រុះ ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី៣ សង្កាត់បឹងកក់ទី២ សង្កាត់ផ្សារដើមគរ សងា្កត់បឹងសាឡាង សង្កាត់ផ្សារដេប៉ូទី១ សង្កាត់ផ្សារដេប៉ូទី២ សង្កាត់ផ្សារដេប៉ូទី៣ សហាត់ទឹកឈូកទី១ និង សង្កាត់ទឹកល្អក់ទី២ មានផ្ទៃដីប្រមាណ ៤០,៨១ហិកតាស្មើនឹង៥, ១៦% នៃផ្ទៃដីអាចសាងសង់បាន ត្រូវមានសន្ទស្សន៍ប្រើប្រាស់ដីអតិបរមា១០,០ និងផលធៀបផ្ទៃក្រឡាបាតសំណងរធៀបកើតផ្ទៃដីឡូត៍ អតិបរមា៧០%។
៣-តំបន់ចម្រុះ ស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូទី១ សង្កាត់ផ្សារដេប៉ូទី២ សង្កាត់ផ្សារដេប៉ូទី៣ សង្កាត់ ទឹកល្អក់ទី១ សង្កាត់ទឹកល្អក់ទី២ សង្កាត់ទឹកល្អក់ទី៣ សង្កាត់បឹងកក់ទី១ សង្កាត់បឹងកក់ទី២ សង្កាត់ ផ្សារដើមគរ និងសង្កាត់បឹងសាឡាងមានផ្ទៃដីប្រមាណ១១៣, ៦៨ហិកតា ស្មើនឹង១៤,៣៦% នៃផ្ទៃដី អាចសាងសង់បាន ត្រូវមានសន្ទស្សន៍ប្រើប្រាស់ដីអតិបរមា១០,០ និងផលធៀបផ្ទៃក្រឡាបាតសំណង់ ធៀបនឹងផ្ទៃដីឡូត៍អតិបរមា៧០%។
៤-តំបន់ទេសចរណ៍ ស្ថិតនៅក្នុងសង្កាត់បឹងសាឡាងមានផ្ទៃដីប្រមាណ ០,០១ហិកតា ស្មើនឹង០,០០១% នៃផ្ទៃដីអាចសាងសង់បាន ត្រូវមានសន្ទស្សន៍ប្រើប្រាស់ដីអតិបរមា ១,៥ និងផលធៀបផ្ទៃក្រឡាបាត សំណង់ធៀបនឹងផ្ទៃដីឡូត៍អតិបរមា៥០% ។
៥-តំបន់ដឹកជញ្ជូនមានបណ្តាញផ្លូវ ចំណតរថយន្តក្រុង និងស្ថានីយរថភ្លើង មានផ្ទៃដីប្រមាណ ១៨៤,៨៥ហិកតាស្មើនឹង២៣,៣៥% នៃផ្ទៃដីអាចសាងសង់បានក្នុងនោះដីចំណីផ្លូវសាធារណៈមានផ្ទៃដី ប្រមាណ ១៦៤,៨៤ហិកតា ស្មើនឹង២០,៧២% ត្រូវមានសន្ទស្សន៍ប្រើប្រាស់ដីអតិបរមា៣,០ និងផលធៀបផ្ទៃក្រឡាបាតសំណង់ធៀបនឹងផ្ទៃដីឡូត៍អតិបរមា៦០%។
៦-តំបន់រដ្ឋបាលនិងសេវាសាធារណៈ ស្ថិតនៅគ្រប់ទីតាំងសាធារណៈមានដូចជាគ្រឹះស្ថានសិក្សាធិការ អប់រំ កីឡា សុខភាព មហោស្រព ភាពយន្ត សាលប្រជុំ/ពិធី ការិយាល័យ និងរដ្ឋបាលសាធារណៈ មានផ្ទៃដីប្រមាណ ៦៤,៦៦ហិកតា ស្មើនឹង៨,១៧% នៃផ្ទៃដីអាចសាងសង់បាន ត្រូវមានសន្ទស្សន៍ប្រើប្រាស់ពីអតិបរមា៥,០ និងផលធៀបផ្ទៃក្រឡាបាតសំណង់ធៀបនឹងផ្ទៃដីឡូត៍អតិបរមា ៦០% ។
៧-តំបន់លម្ពសាធារណៈនិងផ្ទៃបៃតង ស្ថិតនៅគ្រប់កន្លែងនៃទណ្ឌពិសេសតាមចិញ្ចើមផ្លូវ សួនច្បារ ស្ពាន៧មករា និងសួនច្បាររោងមហោស្រពចេនឡាមានផ្ទៃដីប្រមាណ ៨,៨៦ហិកតា ស្មើនឹង១,១២% នៃផ្ទៃដីអាចសាងសង់បាន ត្រូវមានសន្ទស្សន៍ប្រើប្រាស់ដីអតិបរមា៣,០ និងផលធៀបផ្ទៃក្រឡាបាតសំណង់ធៀបនឹងផ្ទៃដីឡូត៍អតិបរមា១០%។ ជំរុញរៀបចំនិងអភិវឌ្ឍសួនសាធារណៈនិងសួនក្នុង តំបន់លំនៅឋានបន្ថែមឱ្យបានយ៉ាងតិច១០% នៃផ្ទៃដីអាចសាងសង់បាននៅឆ្នាំ២០៣៥។
៨-តំបន់វប្បធម៌និងសាសនាមានវត្តនាគវ័ន្តនិងរោងមហោស្រពចេនឡា មានផ្ទៃដីប្រមាណ ៤,៤២ហិកតា ស្មើនឹង០, ៥៦% នៃផ្ទៃដីអាចសាងសង់បាន ត្រូវមានសន្ទស្សន៍ប្រើប្រាស់ដីអតិបរមា២,០ និងផលធៀប ផ្ទៃក្រឡាបាតសំណង់ធៀបនឹងផ្ទៃដីឡូត៍អតិបរមា៥០%៕
ដោយ៖ មឿន ឌីណា (Moeun Dyna)