Register Already an agent ? Login

ក្រសួងរៀបចំដែនដី បានចេញបណ្ណកម្មសិទ្ធិដីធ្លីជាង ៨លានបណ្ណ ជាជំហានទី១០០% ខណៈទី២ ជាង១លានបណ្ណ

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញបណ្ណកម្មសិទ្ធិដីបានចំនួន ៨,១១៧,៥៣៣បណ្ណ ក្នុងនោះ ១-បញ្ចប់ការចេញបណ្ណជំហានទី១ ចំនួន ៧លានក្បាលដី ស្មើនឹង១០០% នៃផែនការ និង២-បាននិងកំពុងអនុវត្ត ជំហានទី២ បានចំនួន ១,១១៧,៥៣៣បណ្ណ ស្មើនឹង២២,៣៥% នៃចំនួនក្បាលដីប៉ាន់ស្មានជំហានទី២ ប្រមាណ៥លានក្បាលដី គិតត្រឹមឆ្នាំ២០២៤។

ខាងលើជាការថ្លែង លោក តឹករ៉េត សំរេច រដ្ឋលេខាធិការប្រចាំការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក បានបន្តថា ការងារចុះបញ្ជីបន្ត បានចុះបញ្ជីអំពីការផ្ទេរកម្មសិទ្ធិចំនួន ១០៨,០៨២ករណី, ចុះបញ្ជីសិទ្ធិប្រាតិភោគ (ដាក់បញ្ចាំ/ហ៊ីប៉ូតែក) ចំនួន ៥២,៧១៨ករណី,ចុះបញ្ជីសិទ្ធិជួលអចិន្ត្រៃយ៍ចំនួន៤៤បណ្ណ ស្មើនឹង ១,៥៥៦ហិកតា ១១៩អា, ចុះបញ្ជីបំបែកក្បាលដីបុរីចំនួន៤៤បុរី ស្មើនឹង ៧,១៤០បណ្ណ។

លោក តឹករ៉េត សំរេច បានបន្តទៀតថា ការដោះស្រាយវិវាទដីធ្លីក្នុងយន្តការគណៈកម្មការសុរិយោដី បានទទួលពាក្យបណ្តឹងចំនួន ២៣០ករណី (ទទួលពីគណៈកម្មការរដ្ឋបាលចំនួន ២១៨ករណី) បានដោះស្រាយបញ្ចប់នីតិវិធីចំនួន ៧០៤ករណី ក្នុងនោះ ដោះស្រាយបញ្ចប់ស្ថាពរចំនួន ២៩២ករណី មាន១,២៤២គ្រួសារ ទំហំ៥៣៦,៨៤ហិកតា ច្រានចោលពាក្យបណ្ដឹងបន្ទាប់ពីស៊ើបអង្កេតឃើញថា ខុសសមត្ថកិច្ចចំនួន ៣៥៨ករណី និងភាគីស្នើសុំដកពាក្យបណ្តឹងចំនួន ៥៤ករណី។

គិតពីចាប់ផ្តើមអនុវត្តឆ្នាំ២០០៣ ដល់ឆ្នាំ២០២៤ គណៈកម្មការសុរិយោដីក្រុង ស្រុក-ខណ្ឌ បានទទួលពាក្យបណ្តឹងចំនួន ៩,៨១១ករណី ដោះស្រាយបញ្ចប់នីតិវិធីចំនួន ៩,៥៦៦ករណី ក្នុងនោះ បញ្ចប់ជាស្ថាពរចំនួន ៤,៩០៩ករណី ច្រានចោលពាក្យបណ្ដឹងបន្ទាប់ពីស៊ើបអង្កេតឃើញថាខុសសមត្ថកិច្ចចំនួន ៣,៥៦២ករណី, ភាគីស្នើសុំដកពាក្យបណ្តឹងចំនួន ១,០៩៥ករណី និងកំពុងដោះស្រាយចំនួន ២៤៥ករណី។ ជាការបន្ថែម លោក តឹករ៉េត សំរេច។

លោក បានបន្ថែមទៀតថា លទ្ធផលក្រុមដោះស្រាយវិវាទដីធ្លីចល័ត ក្រុង-ស្រុក-ខណ្ឌ អនុវត្តបានចំនួន ៤,៨២៧ករណី (ក្នុងនោះបញ្ចប់ជាស្ថាពរចំនួន ២,៤២៥ករណី ច្រានចោល ពាក្យបណ្ដឹងបន្ទាប់ពីស៊ើបអង្កេតចំនួន១ ៤១៧ករណី, ភាគីស្នើសុំដកពាក្យបណ្តឹងចំនួន ៥៩៣ករណី និងបញ្ជូនទៅគណៈកម្មការសុរិយោដីថ្នាក់ខេត្តចំនួន ៣៩២ករណី)។

ក្នុងឆ្នាំ២០២៤នេះ យន្តការដោះស្រាយវិវាទដីធ្លីទាំង៣ បានទទួលពាក្យបណ្តឹងសរុប ៩២៧ករណី និងដោះស្រាយបញ្ចប់នីតិវិធីចំនួន២,១២១ករណី។ ទទួលពាក្យបណ្តឹងសរុបចំនួន ១៥,៩៦០ករណី ដោះស្រាយបញ្ចប់នីតិវិធីចំនួន១៤,៩១៩ករណី និងកំពុងដោះស្រាយចំនួន ១,០៤១ករណី។ បើតាម រដ្ឋលេខាធិការប្រចាំការ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)