Register Already an agent ? Login

ខណ្ឌទួលគោក ត្រូវបានកំណត់ជាតំបន់ស្នូលអភិវឌ្ឍនៃរាជធានីភ្នំពេញក្នុងចំណោមតំបន់ស្នូលអភិវឌ្ឍចំនួនបីផ្សេងទៀត

ភ្នំពេញ៖ ខណ្ឌទួលគោក ជាខណ្ឌមួយក្នុងចំណោមខណ្ឌទាំង១៤ របស់រាជធានីភ្នំពេញ និងត្រូវបានកំណត់ជាតំបន់ ស្នូល អភិវឌ្ឍនៃរាជធានីភ្នំពេញក្នុងចំណោមតំបន់ស្នូលអភិវឌ្ឍចំនួនបីផ្សេងទៀតគឺ ខណ្ឌដូនពេញ ខណ្ឌ៧មករា និងខណ្ឌចំការមន ជាទីក្រុងចាស់និងជាមជ្ឈមណ្ឌលវប្បធម៌ នយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គមដែលមានការអភិវឌ្ឍប្រកបដោយសក្តានុពលប្រកួតប្រជែងនិងនិរន្តរភាពលើគ្រប់វិស័យ។ បើតាមប្លង់គោលប្រើប្រាស់ខណ្ឌទួលគោក ចក្ខុវិស័យឆ្នាំ២០៣៥។

បច្ចុប្បន្ន ខណ្ឌទួលគោកមានព្រំប្រទល់ផ្នែកខាងជើងជាប់នឹងខណ្ឌឫស្សីកែវ ផ្នែកខាងត្បូងជាប់នឹងខណ្ឌមានជ័យ ខណ្ឌបឹងកេងកង ផ្នែកខាងលិចជាប់នឹងខណ្ឌសែនសុខ និងផ្នែកខាងកើតជាប់នឹងខណ្ឌដូនពេញ ខណ្ឌ ៧មករា។ ខណ្ឌទួលគោកមានផ្ទៃដីប្រមាណ៧៩៨, ៩០ហិកតា និងចែកជា១០សង្កាត់និង១៤៣ភូមិ។

ក្នុងគោលដៅធានាការគ្រប់គ្រងនិងការអភិវឌ្ឍខណ្ឌទួលគោកប្រកបដោយពីរភាព គណៈកម្មាធិការរៀបចំ ដែនដីនិងនគរូបនីយកម្មរាជធានីភ្នំពេញ និងគណៈកម្មាធិការរៀបចំដែនដីនិងនគរូបនីយឥន្ធខណ្ឌមួលគោកក្រោម ការគាំទ្របច្ចេកទេសដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំនូវប្លង់គោលប្រើប្រាស់ដីខណ្ឌទួលគោកចក្ខុវិស័យឆ្នាំ២០៣៥ ដើម្បីជាមូលដ្ឋានក្នុងការគ្រប់គ្រងនិងតម្រង់ទិសការអភិវឌ្ឍដែនដីខណ្ឌ ទួលគោកទាំងមូលឱ្យស្របតាមចក្ខុវិស័យគោលនយោបាយជាតិស្តីពីការរៀបចំដែនដីនៃព្រះរាជាណាចក្រកម្ពុជា ប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញ ឆ្នាំ២០៣៥ និងគោលនយោបាយតាមវិស័យសំខាន់ៗជាច្រើនទៀត។

ដើម្បីកំណត់ចក្ខុវិស័យប្លង់គោលប្រើប្រាស់ដីខណ្ឌទួលគោកដល់ឆ្នាំ២០៣៥ ក្របខណ្ឌសង្គម-សេដ្ឋកិច្ច ត្រូវបានសិក្សាវិភាគតាមបែបវិទ្យាសាស្ត្រដោយផ្នែកតាមលទ្ធផលនៃជំរឿនទូទៅនូវប្រជារាស្ត្ររបស់ប្រទេសកម្ពុជា ឆ្នាំ២០០៨ និងជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩។

តាមរយៈការសិក្សាខាងលើនេះ ខណ្ឌទួលគោកមានផ្ទៃដីប្រមាណ៧៩៨, ៩០ហិកតា ប្រជាជននៅឆ្នាំ២០០៨ មានចំនួន១៧១ ២០០នាក់ និងនៅឆ្នាំ២០១៩ មានចំនួន១៤៥ ៥៧០នាក់ ហើយតាមការព្យាករណ៍នៅឆ្នាំ២០៣៥ ប្រជាជននឹងថយចុះមកត្រឹមចំនួន ១២៧ ១១៥នាក់ ផ្នែកតាមការគណនាអត្រាកំណើនប្រចាំឆ្នាំ។ ចំនួនប្រជាជនឆ្នាំ២០១៩ មានការថយចុះជាងឆ្នាំ២០០៨ ដែលអាចបណ្តាលមកពីចលនាបំលាស់ទីចេញពីខណ្ឌទួលគោកទៅរស់នៅខណ្ឌផ្សេងទៀតឬតាមបណ្តាខេត្តផ្សេងៗ និងវិធីសាស្ត្រប្រមូលទិន្នន័យរវាងការធ្វើជំរឿននិងទិន្នន័យមូលដ្ឋានមានភាពខុសគ្នា។

ជាមួយគ្នានេះ ការបែងចែកកម្លាំងពលកម្មតាមវិស័យសេដ្ឋកិច្ចសម្រាប់ខណ្ឌទួលគោកនៅឆ្នាំ២០០៨ ប្រជាជនដែលធ្វើការក្នុង វិស័យកសិកម្មមានចំនួន ៥៩៨នាក់ ស្មើនឹង០, ៨០% វិស័យខុស្សាហកម្មមានចំនួន ១៤ ១១២នាក់ ស្មើនឹង១៨, ៤០% និងវិស័យសេវាកម្មមានចំនួន ៦២ ០០៣នាក់ ស្មើនឹង៨០, ៨០% ហើយរំពឹងថានៅឆ្នាំ២០៣៥ ប្រជាជនដែលធ្វើ ការក្នុងវិស័យកសិកម្មនឹងថយចុះមកត្រឹមចំនួន ០នាក់ ស្មើនឹង០% វិស័យឩស្សាហកម្មនឹងថយចុះមកត្រឹមចំនួន ១២ ០១២នាក់ ស្មើនឹង២៧,០០% និងវិស័យសេវាកម្មនឹងថយចុះមកត្រឹមចំនួន ៣២ ៤៧៨នាក់ស្មើ នឹង៧៣, ០០%។

ចក្ខុវិស័យដល់ឆ្នាំ២០៣៥ នៃប្លង់គោលប្រើប្រាស់ដីខណ្ឌទួលគោកគឺសំដៅរៀបចំនិងអភិវឌ្ឍទណ្ឌទួលគោក ជា “តំបន់ស្នូលមួយក្នុងរាជធានីភ្នំពេញប្រកបដោយសក្តានុពល ការប្រកួតប្រជែងខ្ពស់ និងការទាក់ទាញផ្នែក លំនៅឋាន ពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ សេវាកម្ម និងវប្បធម៌ តាមរយៈការជំរុញរួមាន៖

១-លើកកម្ពស់ការ គ្រប់គ្រង ការអភិវឌ្ឍ និងការកែលមួនគរូបនីយកម្មនិងការគ្រប់គ្រងការប្រើប្រាស់ដីឱ្យបានត្រឹមត្រូវ ចំទិសដៅមានគុណភាពបរិស្ថានរស់នៅល្អនិងសកម្មភាពទីក្រុងរស់រវើកប្រកបដោយភាពឆ្លាត ចីរភាព និងបរិយាបន្ន, ២-អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បរិក្ខារនិងសេវាទីក្រុងសម្បូរបែបប្រកបដោយគុណភាពបរិស្ថាន សណ្តាប់ធ្នាប់សាធារណៈ និងធ្វើសមាហរណកម្មទៅក្នុងតំបន់ដើម្បីធានាគុណភាពរស់នៅល្អប្រសើរ, ៣-អភិវឌ្ឍពាណិជ្ជកម្ម ធុរកិច្ច និង សេវាកម្មសម្បូរបែប, ៤-អភិវឌ្ឍលើកកម្ពស់ការគ្រប់គ្រង អភិបាលកិច្ចល្អ ការអភិវឌ្ឍសង្គម និងការផ្តល់សេវា សាធារណៈល្អ និង ៥-លើកកម្ពស់កិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈល្អ។

ចក្ខុវិស័យដល់ឆ្នាំ២០៣៥ នៃប្លង់គោលប្រើប្រាស់ដីខណ្ឌទួលគោក នឹងចូលរួមសម្រេចចក្ខុវិស័យប្លង់គោល ប្រើប្រាស់ដីរាជធានីភ្នំពេញ ឆ្នាំ២០៣៥ សំដៅធ្វើឱ្យរាជធានីភ្នំពេញដែលជា "បេះដូងរបស់ព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតនៅលើចំណុចពិសេសនៃប្រសព្វទន្លេបួនមុខហៅថាទន្លេបួនមុខដែលជាអត្តសញ្ញាណតែមួយគ្មានពីរ ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌ប្រកបដោយសក្តានុពលប្រកួតប្រជែងជាមួយការ អភិវឌ្ឍមួយប្រកបដោយវឌ្ឍនភាព សមធម៌ និងចីរភាព" ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)