Register Already an agent ? Login

តើសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ មានអ្វីខ្លះ?

ភ្នំពេញ៖ យោងតាមមាត្រា១៩៣ នៃច្បាប់ស្តីពីសារពើពន្ធ (២០២៣) បានចែងពីសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកជាប់ពន្ធដូចខាងក្រោម៖

អ្នកជាប់ពន្ធមានសិទ្ធិ៖

- ទទួលបាននូវការរក្សាទុកជាការសម្ងាត់ និងត្រូវបានយកមកប្រើប្រាស់តែក្នុងគោលដៅដែលមានបញ្ជាក់នៅក្នុងបទប្បញ្ញត្តិស្តីពីពន្ធដារ នូវព័ត៌មាននានាទាក់ទិននឹងកិច្ចការអាជីវកម្មរបស់ខ្លួនដែលបានផ្តល់ឱ្យរដ្ឋបាលសារពើពន្ធ

- ទទួលព័ត៌មានជាប្រចាំអំពីកិច្ចដំណើរការនៃប្រព័ន្ធពន្ធដារ និងនីតិវិធីនៃការកំណត់ពន្ធ

- ទទួលព័ត៌មានអំពីសិទ្ធិរបស់ខ្លួន រួមទាំងសិទ្ធិក្នុងការប្តឹងតវ៉ា

- ប្ដឹងតវ៉ាចំពោះរាល់សេចក្តីសម្រេចរបស់រដ្ឋបាលសារពើពន្ធ

- បង់ពន្ធមិនឱ្យលើសពីបទប្បញ្ញត្តិស្តីពីពន្ធដារ។

អ្នកជាប់ពន្ធមានកាតព្វកិច្ច៖

- ចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ

- ដាក់លិខិតប្រកាសសារពើពន្ធនិងផ្តល់ព័ត៌មានតាមការតម្រូវនៃបទប្បញ្ញត្តិស្តីពីពន្ធដារ

- បង់ពន្ធតាមកាលបរិច្ឆេទកំណត់ដូចមានចែងក្នុងបទប្បញ្ញត្តិស្តីពីពន្ធដារ

- កាន់កាប់ ថែរក្សា និងត្រូវបង្ហាញបញ្ជី លិខិតយុត្តិការ និងឯកសារផ្សេងៗដល់រដ្ឋបាលសារពើពន្ធ

- បង្ហាញខ្លួនចំពោះរដ្ឋបាលសារពើពន្ធតាមកាលបរិច្ឆេទដែលមានចុះក្នុងលិខិតជូនដំណឹងរបស់រដ្ឋបាលសារពើពន្ធ

- បង់ប្រាក់ពន្ធ ប្រាក់ពន្ធបន្ថែម និងការប្រាក់ផ្សេងៗទៀតដែលរដ្ឋបាលសារពើពន្ធបានកំណត់ទៅតាមកាលបរិច្ឆេទ ឬដែលរដ្ឋបាល សារពើពន្ធបានជូនដំណឹងជាលាយលក្ខណ៍អក្សរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)