ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានស្នើក្រុមហ៊ុនសាជីវកម្ម Lotte ដែលជាក្រុមហ៊ុនចម្រុះជាតិសាសន៍របស់កូរ៉េខាងត្បូង និងជាក្រុមហ៊ុនធំជាងគេទី៥ នៅកូរ៉េ បង្កើនការវិនិយោមកកាន់ប្រទេសកម្ពុជា និងជាពិសេសការជួយដល់ផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវះដល់យុវជន ១.៥លាននាក់។
ការស្នើខាងលើនេះ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក បណ្ឌិត harles S.Yang ប្រធានសហព័ន្ធសន្តិភាពសកល (UPF) និងថ្នាក់ដឹកនាំ UPF ដែលបានចូលរួមសង្កេតការណ៍បោះឆ្នោតសកលឆ្នាំ២០២៣ ចូលជួបសម្តែងការគួរសម នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។
សម្ដេចតេជោ បានមានប្រសាសន៍បន្តថា ជាមួយគ្នានេះ រួមទាំងការគាំពារដល់ស្ត្រី ដែលជាតំរូវការចាំបាច់បំផុតមួយរបស់កម្ពុជា ក្នុងតំណាក់កាលថ្មី។
នៅក្នុងជំនួបនេះ លោកបណ្ឌិត Charles Yang វាយតម្លៃខ្ពស់នូវគំរូវីរភាពក្នុងការដឹកនាំរដ្ឋ និងការកសាងប្រទេសរបស់ សម្តេចតេជា ហ៊ុន សែន និងមានជំនឿមុតមាំថា នយោបាយឈ្នះ-ឈ្នះ ដ៏ល្បីល្បាញរបស់ សម្តេចតេជា អាចនឹងរួមចំណែដល់ការកសាងសន្តិភាព និងការបង្រួបបង្រួមជាតិនៅក្នុងតំបន់និងពិភពលោក ជាពិសេសផ្តល់ជាធាតុចូលដ៏សំខាន់មួយក្នុងការស្វះស្វែងសន្តិភាពនិងការបង្រួបបង្រួមឧបទ្វីបកូរ៉េ។
នាឱកាសនោះ សម្តេចតេជា ហ៊ុន សែន បានថ្លែងអំណរគុណដល់ លោកបណ្ឌិត Charles Yang នាយកអន្តរជាតិនៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) និងថ្នាក់ដឹកនាំ UPF ដែលបានចូលរួមសង្កេតការណ៍បោះឆ្នោតសកលឆ្នាំ២០២៣ និងបានចូលរួមចំណែកដល់ការកសាងធនធានមនុស្ស តាមរយៈកម្មវិធីអាហារូបករណ៍ និងបណ្តុះបណ្តាលផ្សេងៗ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)