ភ្នំពេញ៖ យោងតាមមាត្រា២០៣ ចំណុចទី២ នៃច្បាប់ស្តីពីសារពើពន្ធ បានចែងថា បុគ្គលទាំងឡាយត្រូវជូនដំណឹងទៅរដ្ឋបាលសារពើពន្ធក្នុងរយៈពេល ១៥ថ្ងៃ ក្រោយពីមានការផ្លាស់ប្តូរ៖
- អាសយដ្ឋាន
- ទ្រង់ទ្រាយ
- នាមករណ៍
- កម្មវត្ថុអាជីវកម្ម ឬសកម្មភាពអាជីវកម្ម
- ការផ្ទេរ ឬការផ្លាស់ប្តូរម្ចាស់ភាគហ៊ុន
- សមាសភាពអ្នកគ្រប់គ្រងសហគ្រាស ឬសាខា
- ការបញ្ឈប់អាជីវកម្ម
- អ្នកទទួលបន្ទុកកិច្ចការពន្ធដារ
- ព័ត៌មានពីគណនីធនាគារ
- ព័ត៌មានទំនាក់ទំនង លេខទូរសព្ទ សារអេឡិចត្រូនិក៕
ដោយ៖ មឿន ឌីណា (Moeun Dyna)