Register Already an agent ? Login

លោក ហេង សួរ ជំរុញក្រុមហ៊ុនចិនជួយពង្រឹងសមត្ថភាពយុវជនខ្មែរ លើជំនាញបច្ចេកទេសវិស័យសំណង់ និងគ្រឿងយន្ត

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញក្រុមហ៊ុនចិនជួយពង្រឹងសមត្ថភាពយុវជនខ្មែរ ជំនាញបច្ចេកទេសលើវិស័យសំណង់ និងវិស័យគ្រឿងយន្តនៅកម្ពុជា។

ការលើកឡើងបបែបនេះ របស់ លោក ហេង សួរ នាជំនួបជាមួយ មួយលោក Cai Dianwei ប្រធានក្រុមប្រឹក្សាភិបាល Hunan Construction Investment Group ដែលធ្វើឡើងនៅទីស្តីការក្រសួង ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។

លោក Cai Dianwei ក៏បានគូសបញ្ជាក់ពីសារ:សំខាន់នៃការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដែលជាចំណុចគន្លឹះមួយសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ។

លោក ក៏បានលើកឡើងពីវឌ្ឍនភាពរបស់កម្ពុជា ដែលរីកចម្រើនយ៉ាងច្រើនលើគ្រប់វិស័យមិនថាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់និងវិស័យផ្សេងៗដែលមានភាពប្រទាក់ក្រឡាក្នុងការអូសទាញការវិនិយោគពីបរទេស។

លោក រដ្ឋមន្រ្តី បានបញ្ជាក់ ពីភាពចាំបាច់ក្នុងការពង្រឹងគុណភាព និងសមត្ថភាពនៃកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១.៥លាននាក់ ដែលជាកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាល។

ដើម្បីឱ្យកម្មវិធីនេះ កាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ការជួយជ្រោមជ្រែងលើកកម្ពស់ លើកម្រិតកម្មវិធីសិក្សា និងការបណ្តុះបណ្តាលគ្រូឧទ្ទេស គឺជាកត្តាចាំបាច់ដែលក្រសួងត្រូវការការចូលរួមពីដៃគូ។ ជាការបន្ថែម លោក ហេង សួរ។

លោក ក៏បានគូសបញ្ជាក់ទៅកាន់ប្រធានក្រុមប្រឹក្សាភិបាលថា ក្រសួងបានត្រៀមខ្លួនរួចជាស្រេចចំពោះដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យក្រុមហ៊ុនអាចទទួលបានជោគជ័យក្នុងករណីដែលមានការបោះទុន ឬសហការក្នុងវិនិយោគនៅកម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)