ភ្នំពេញ៖ ការប្រកបអាជីវកម្មគ្រប់ប្រភេទ ទោះបីជាអាជីវកម្មប្រភេទតូច មធ្យម ឬអាជីវកម្មប្រភេទធំ តែងតែមានប្រតិបត្តិ ការចំណាយនានាសម្រាប់ បម្រើឱ្យសកម្មភាពអាជីវកម្មរបស់ខ្លួន ក្នុងនោះ ចំណាយមួយចំនួនដែលមិនមែនជាកម្មវត្ថុ អាជីវកម្មឬមិនបម្រើដោយផ្ទាល់ដល់សកម្មភាព អាជីវកម្ម នឹងមិនត្រូវបានអនុញ្ញាតឱ្យកាត់កងជាចំណាយឡើយ។
យោងតាមមាត្រា១៩ នៃច្បាប់ស្តីពីសារពើពន្ធ សម្រាប់គោលដៅនៃ បទប្បញ្ញត្តិស្តីពីពន្ធលើប្រាក់ចំណូល ចំណាយដែល មិនអនុញ្ញាតឱ្យកាត់កងមានដូចខាងក្រោម៖
១. ចំណាយលើសកម្មភាពទាំងឡាយណាដែលជាទូទៅចាត់ទុកជាការកម្សាន្ត ការសម្រាកលំហែ ការទទួលភ្ញៀវ ឬការប្រើប្រាស់មធ្យោបាយណាមួយដែលទាក់ទិននឹងសកម្មភាពទាំងនេះ។
២. ចំណាយសម្រាប់ការរស់នៅផ្ទាល់ខ្លួនឬក្រុមគ្រួសារ បទប្បញ្ញត្តិស្តីពីពន្ធលើប្រាក់បៀវត្ស។ លើកលែងតែអត្ថប្រយោជន៍បន្ថែមជាប្រាក់ឬជាវត្ថុដែលប្រាក់ពន្ធត្រូវបានកាត់ទុកតាម
៣. ប្រាក់ពន្ធដែលបទប្បញ្ញត្តិស្តីពីពន្ធលើប្រាក់ចំណូលបានកំណត់ និងពន្ធកាត់ទុកដែលបទប្បញ្ញត្តិស្តីពីពន្ធលើប្រាក់បៀ វត្សបានកំណត់។
៤. ការខាតបង់លើការលក់ឬដោះដូរទ្រព្យសម្បត្តិ ទោះបីដោយផ្ទាល់ឬប្រយោលក្ដីរវាងបុគ្គលទាក់ទិន។
៥. ចំណាយនានា វៀរលែងតែចំណាយដែលកើតមានឡើង ហើយអ្នកជាប់ពន្ធអាចបញ្ជាក់ច្បាស់លាស់នូវចំនួនទឹកប្រាក់ និងគោលដៅ អាជីវកម្ម៕
ដោយ៖ មឿន ឌីណា (Moeun Dyna)