Register Already an agent ? Login

កម្ពុជា នាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ បានទឹកប្រាក់ជាង ២០ពាន់លានដុល្លារ កើន ១.២% ១១ខែឆ្នាំ២០២៣

ភ្នំពេញ៖ កម្ពុជា បាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ ទទួលបានទឹកប្រាក់ចំនួន ២០,៤៩៤លានដុល្លារ កើន ១.២% រយៈពេល១១ខែ ឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២។ បើតាមរបាយការណ៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបន្តថា ខណៈ នាំចូលវិញមានទឹកប្រាក់ ២២,០០៦លានដុល្លារ ធ្លាក់ចុះ ៥.៤%។

នៅក្នុងរបាយការណ៍ បានឱ្យដឹងថា ទីផ្សារសំខាន់ៗកម្ពុជាបាននាំចេញទំនិញទៅរួមមាន៖ ប្រទេសចិនមានតម្លៃជាង ១ពាន់លានដុល្លារ កើតឡើង ១៨.៥%, អាមេរិក មានតម្លៃជាង ៨ពាន់លានដុល្លារ ថយចុះ ០.៩%, វៀតណាម មានតម្លៃជាង ២ពាន់លានដុល្លារ កើនឡើង ៣៧.៨%, ជប៉ុនមានតម្លៃជាង ១ពាន់លានដុល្លារ ថយចុះ ០.៣%, ថៃមានតម្លៃជាង ៧៥៤លានដុល្លារ ថយចុះ០.២% រួមនឹងទីផ្សារសំខាន់ៗមួយចំនួនទៀត។

ទំនិញ ដែលកម្ពុជាបាននាំចេញរួមមាន៖ ​សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់, ​ម៉ាស៊ីន និងឧបករណ៍អគ្គិសនី​,​ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំនៃសម្លៀកបំពាក់មិនធ្វើឡើង ពីការចាក់ដោយម្ជុលពីរ, កៅស៊ូ និងផលិតធ្វើអំពីកៅស៊ូ និងកសិផលមួយចំនួនទៀត។ បើតាមរបាយការណ៍ដដែល៕

ដោយ៖ មឿន ឌីណា (Moeun Dyna)