Register Already an agent ? Login

កម្ពុជា នាំចេញអង្ករ-ស្រូវសរុបជាង ៤,៥លានតោន ទឹកប្រាក់ជាង ១,៥ពាន់លានដុល្លារ ១១ខែឆ្នាំ២០២៣

ភ្នំពេញ៖ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥៩៥ ៦៣០តោន គិតជាទឹកប្រាក់ ៤២០.៨១លានដុល្លារ ខណៈ ស្រូវចំនួន ៣ ៩២៦ ៥៦៦តោន ដែលគិតជាទឹកប្រាក់ា ១ ១៥៦.៧០លានដុល្លារ រយៈពេល ១១ខែ ឆ្នាំ២០២៣។ បើតាមរបាយការណ៍ សហព័ន្ធស្រូវអង្ករកម្ពុជា។

អង្ករ ចំនួន ៥៩៥ ៦៣០តោន នាំចេញដោយក្រុមហ៊ុននាំចេញអង្ករចំនួន ៦០ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦០ប្រទេស ក្នុងនោះរួមមាន៖

-ប្រទេសចិន និងហុងកុងបានចំនួន ១៩៨ ៧៦១តោន គិតជាទឹកប្រាក់បានចំនួន ១២៨លានដុល្លារ។

-ប្រទេសនៅទ្វីបអឺរ៉ុបចំនួន ២៦ប្រទេស បានចំនួន ២៤០ ៧៥១តោន គិតជាទឹកប្រាក់បានចំនួន ១៧១.៩០លានដុល្លារ។

-ប្រទេសសមាជិកអាស៊ានចំនួន ៦ប្រទេស បានចំនួន ៧៦ ៥១៤តោន គិតជាទឹកប្រាក់ចំនួន ៥០.៣៦លានដុល្លារ។

-និងទៅកាន់គោលដៅផ្សេងទៀតនៅអាហ្វ្រិក មជ្ឈិមបូព៌ា។ល។ ចំនួន ២៦ប្រទេស បានចំនួន ៧៩ ៦០៤តោន គិតជាទឹកប្រាក់បានចំនួន ៧០.៥៤លានដុល្លារ។

បើតាមរបាយការណ៍ បានបញ្ជាក់ថា សម្រាប់ការនាំចេញនេះ ចំពោះប្រភេទអង្ករក្រអូបគ្រប់ប្រភេទចំនួន ៨២.២០%, អង្ករស ចំនួន ១៣.១៣%, អង្ករចំហ៊ុយ ៣.០៤ %, អង្ករសរីរាង្គចំនួន ១.៦១% និងអង្ករសគ្រាប់ខ្លីចំនួន ០.០២%។

ជាមួយគ្នានេះ ការនាំស្រូវទៅកាន់ប្រទេសជិតខាង ចំនួន ៣ ៩២៦ ៥៦៦តោន គិតជាទឹកប្រាក់ ១ ១៥៦.៧០លានដុល្លារ ដែលក្នុងនោះ ៦៤% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕

ដោយ៖ មឿន ឌីណា (Moeun Dyna)