ភ្នំពេញ៖ សហភាពអឺរ៉ុប (EU) បានផ្ដល់ជំនួយ ៦.៣៧៥លានអឺរ៉ូ (ប្រមាណ ៧លានដុល្លារ) ដល់កម្ពុជា តាមរយៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) ដើម្បីគាំទ្រដល់វិស័យសំខាន់ៗនៃកំណែទម្រង់ជលផល ដូចជាការត្រួតពិនិត្យ ការត្រួតពិនិត្យជាដើម។ បើតាម ជំនួប លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយ Igor Driesmans ឯកអគ្គរដ្ឋទូត EU ប្រចាំកម្ពុជា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។
បើតាមសេចក្ដីប្រកាសព័ត៌ EU ជំនួយនេះ គាំទ្រដល់ ការឃ្លាំមើល ការការពារព្រៃលិចទឹក ការអភិរក្សជលផលសមុទ្រ ការផ្ទេរជំនួយដល់សហគមន៍នេសាទ ការស្រាវជ្រាវ និងសុវត្ថិភាពចំណីអាហារ។
ភាពជាដៃគូរបស់យើងលើវិស័យជលផលមានទំហំធំនិងរឹងមាំ ទោះបីជាមានបញ្ហាប្រឈមខ្លាំងក៏ដោយ យើងមានការ ចាប់អារម្មណ៍ និងត្រៀមខ្លួនជាស្រេចក្នុងការគាំទ្របន្ថែមទៀតនូវវឌ្ឍនភាពក្នុងវិស័យសំខាន់នៃសុវត្ថិភាពកសិផល ដើម្បីលើកកម្ពស់គុណភាពផលិតផលដែលផលិតដោយវិស័យឯកជន និងប្រើប្រាស់ដោយប្រជាជនកម្ពុជាក្នុងប្រទេស ក៏ដូចជាគាំទ្រដល់គ្រឹះស្ថានកែច្នៃកម្ពុជា ក្នុងការឆ្លើយតបទៅនឹងតំបន់ និងតម្រូវការទីផ្សារអន្តរជាតិ។ នេះបើតាម លោក Igor Driesmans។
លោក ឌិត ទីណា បានលើកឡើងថា វិស័យកសិកម្ម រួមទាំងជលផល និងព្រៃឈើកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជា សាកលដែលបន្តទាមទារភាពជាដៃគូរឹងមាំជាមួយអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងសហភាពអឺរ៉ុបផងដែរ ដើម្បីកាត់បន្ថយ និងសម្របខ្លួនទៅនឹងផលប៉ះពាល់អវិជ្ជមាន និងបំប្លែងឧបសគ្គទៅជាឱកាស។
លោក រដ្ឋមន្រ្តី បានបន្តថា ចំពោះវិស័យជលផល ក្រសួងធនធានទឹកបានប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការជួយដល់ការ អភិវឌ្ឍន៍ជលផលប្រកបដោយនិរន្តរភាព ទាំងក្នុងតំបន់ទឹក និងសមុទ្រ តាមរយៈខ្សែសង្វាក់តម្លៃទាំងមូល ដើម្បីជាប្រយោជន៍ដល់ប្រជានេសាទ កសិករវារីវប្បកម្ម និងសហគ្រិន ក៏ដូចជាអ្នកប្រើប្រាស់។ យើងក៏ប្តេជ្ញាការពារ និងអភិរក្សជម្រក និងធនធានជលផលរបស់យើងផងដែរ។
បើតាមទំព័រហ្វេសប៊ុកក្រសួងកសិកម្ម នៅក្នុងវិស័យជលផលនេះ លោក រដ្ឋមន្ត្រី បានលើកឡើងអំពីផែនការរបស់ក្រសួង ដែលចង់ប្រែក្លាយការនេសាទទឹកសាបមកធ្វើវារីវប្បកម្ម ដើម្បីបង្កើនចំណូល ទ្រទ្រង់ជីវភាព។ ពោះការនេសាទសមុទ្រវិញ លោក ក៏បានលើកឡើងពីផែនការមេ ដើម្បីប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានជលផលឱ្យបានគង់វង្ស។
លោក ឌិត ទីណា បានគូសបញ្ជាក់ប្រាប់ លោក Igor Driesmans អំពីគោលនយោបាយអាទិភាពវិស័យកសិកម្មផ្តោតលើ សហគមន៍កសិកម្មទំនើប។ កសិកម្មទំនើប ដែលមានទុន និងធនធានមនុស្ស ដើម្បីសម្របសម្រួលការផលិតផលិតផល កសិកម្មក្នុងទ្រង់ទ្រាយធំ មានគុណភាព សុវត្ថិភាព ដើម្បីឱ្យកសិករបានទទួលបានតម្លៃបន្ថែមខ្ពស់ និងស្របតាមតម្រូវ ការទីផ្សារ។
លោក បានបញ្ជាក់ថា ក្រសួង ស្វាគមន៍រាល់គម្រោងអភិវឌ្ឍ និងការវិនិយោគ ស្របតាមគោលនយោបាយអាទិភាព ហើយក្រសួងនឹងជួយសម្រប សម្រួល ដើម្បីជំរុញការងារឱ្យដំណើរការរលូន និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)