Register Already an agent ? Login

កម្ពុជា ទទួលបានចំណូលពន្ធពីសេវាហិរញ្ញវត្ថុ និងធានារ៉ាប់រងជិត ៣ពាន់ប៊ីលានរៀល កើនជិត១៨% ៩ខែឆ្នាំនេះ

ភ្នំពេញ៖ រយៈពេល ៩ខែ ឆ្នាំ២០២៣ ចំណូលពន្ធពីសកម្មភាពសេវាហិរញ្ញវត្ថុ និងធានារ៉ាប់រងបានចំនួន ២ ៨៩៩,៤៦ ប៊ីលានរៀល កើនឡើង ១៧,៧៦% បើធៀបនឹងឆ្នាំ២០២២។ បើតាមរបាយការណ៍ត្រីមាសទី៣ ឆ្នាំ២០២៣ នៃអគ្គនាយកដ្ឋានពន្ធដារ។

សេវាហិរញ្ញវត្ថុ និងធានារ៉ាប់រង និងអាហរ័ណ-នីហរ័ណ បានដើរតួនាទីយ៉ាងសំខាន់ក្នុងចំណោមចំណូលពន្ធអាករ តាមសកម្មភាពអាជីវកម្ម សំខាន់ៗ។ បើតាការបញ្ជាក់ នៅក្នុងរបាយការណ៍ បន្តថា ចំណូលពន្ធអាករពីសកម្មភាពអាហរ័ណ-នីហរ័ណ មានចំនួន ១ ៧៦៤,៨១ប៊ីលានរៀល ធៀបនឹងសកម្មភាពដូចគ្នា ឆ្នាំ២០២២ កើនឡើងចំនួន ១៤,៧៤ប៊ីលានរៀល ស្មើនឹង ០,៨៤%។

ជាមួយគ្នានេះដែរ ចំណូលពន្ធដែលកើនឡើងគួរឱ្យកត់សម្គាល់ គឺចំណូលពន្ធបានមកពីប្រតិបត្តិការ និងអាជីវកម្មរ៉ែ ដោយមានការកើនឡើងចំនួន ៤១,១៧ប៊ីលានរៀល ស្មើនឹង ៥០,៣៧% ធៀបនឹងគរាដូចគ្នាឆ្នាំ២០២២។

ចំពោះ ចំណូលពន្ធពីសកម្មភាពកម្មន្តសាលឆ្នាំ២០២៣ ទោះបីជាមានទំហំច្រើន ប៉ុន្តែ មានការថយចុះចំនួន ៦០,៤៣ ប៊ីលានរៀល ស្មើនឹង ២,៤% បើធៀបនឹងគ្រាដូចគ្នាឆ្នាំ២០២២៕

ដោយ៖ មឿន ឌីណា (Moeun Dyna)