Register Already an agent ? Login

កម្ពុជា-ចិន ប្ដេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការរឹងមាំ ជាពិសេស លើកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ក្នុងយុគសម័យថ្មី

ភ្នំពេញ៖ កម្ពុជា-ចិន បានប្ដេជ្ញាបង្កើនទំនាក់ទងកិច្ចសហប្រតិបត្តិការរឹងមាំ ដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ ជាពិសេស លើកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីជំរុញលើកកម្ពស់ការកសាងសហគមន៍ជោគវាសនារួមប្រទេសទាំងពីរ ក្នុងយុគសម័យថ្មី។

ការប្ដេជ្ញាយ៉ាងដូច្នេះ នាជំនួប សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃកម្ពុជា ជាមួយ លោក He Weidong អនុប្រធានទី២ គណៈកម្មាធិការយោធាមជ្ឍឹមបក្សចិន។ ហើយលោក He Weidong ក៏បានជួបនឹង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃតែមួយផងដែរ គឹថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។

បើតាមជំនួប សម្ដេចតេជោ និង លោក He Weidong ភាគីទាងពីរ បានឡើកឡើងថា ពង្រឹងនិងពង្រីកនូវភាពជាដៃ គូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញច្រករបៀងឧស្សាហកម្ម បច្ចេកវិទ្យា និងច្រករបៀងអង្ករ និងមច្ឆា ដើម្បីរួមគ្នាកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ទៅថ្ងៃអនាគត ដែលប្រកបដោយគុណភាពខ្ពស់ ស្តង់ដារខ្ពស់ និងកម្រិតខ្ពស់។

នៅក្នុងជំនួបនេះ លោក He Weidong បានគូសបញ្ជាក់ថា មកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ និងបង្ហាញអំពីភាពជិតស្និទ្ធដែលរដ្ឋាភិបាល និងប្រជាជនប្រទេសទាំងពីរ មានការរីកចម្រើនជាលំដាប់។

កម្ពុជា គឺជាមិត្តដែកថែបរបស់ចិន ហើយកម្ពុជា-ចិន តែងតែគាំទ្រគ្នាទៅវិញទៅមក ទាំងនៅក្នុងតំបន់និងអន្តរជាតិ ហើយក្នុងរយៈពេល ៦៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសចិននិងកម្ពុជា កន្លងមកនេះប្រទេសយើងទាំងពីរ បានជម្រុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ជាការបន្ត លោក He Weidong។

 លោក បានបន្តទៀតថា ជាមួយគ្នានេះ ជាមិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីជំរុញលើកកម្ពស់ ការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ ស្តង់ដារខ្ពស់ និងកម្រិតខ្ពស់។

តាំងពីដើមរៀងមក គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា តែងប្រកាន់ខ្ជាប់នូវនយោបាយចិនតែមួយ គាំទ្រចិន នឹងតួនាទីរបស់ចិន នៅលើឆាកអន្តរជាតិ ដើម្បីជាផលប្រយោជន៍តំបន់ និងពិភពលោកទាំងមូល។ ជាប្រសាសន៍ សម្ដេចតេជោ បានបញ្ជាក់ថា ការរីកចម្រើនរបស់ចិន មិនត្រឹមតែជួយធ្វើឱ្យចិនខ្លួនឯងរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់ការរីកចម្រើនរបស់តំបន់ និងបណ្ដាប្រទេសផ្សេងៗទៀតផងដែរ។

នា​ឱកាសនោះ សម្ដេតេជោ បានគូសបញ្ជាក់ថា កម្ពុជានិងចិន ត្រូវតែបន្តពង្រឹងនិងពង្រីកនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ មិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញច្រករបៀងឧស្សាហកម្ម បច្ចេកវិទ្យា និងច្រករបៀងអង្ករ និងមច្ឆា ដើម្បីរួមគ្នាកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ទៅថ្ងៃអនាគត ដែលប្រកបដោយគុណភាពខ្ពស់ ស្តង់ដារខ្ពស់ និងកម្រិតខ្ពស់។

បន្ទាប់បញ្ចប់ជំនួបជាមួយ សម្ដេចតេជោ លោក He Weidong ក៏បន្តជួបនឹង សម្ដេចធិបតី ដោយភាគីទាំងពីរបាន គាំទ្រដល់សកម្មភាពនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការនានា ដែលក្រសួងការពារជាតិនៃប្រទេសទាំងពីរ និងបានឯកភាពគ្នារួមមានជាអាទិ៍ ការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស និងការដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជាដើម។

ក្នុងជំនួបនេះ លោក He Weidong បានលើកឡើងអំពីទំនាក់ទងកិច្ចសហប្រតិបត្តិការរឹងមាំកម្ពុជា-ចិន ដែលមាន លក្ខណៈជាប្រវត្តិសាស្ត្រ ព្រមទាំងការប្តេជ្ញាចិត្តក្នុងការបន្តជំរុញកិច្ច សហប្រតិបត្តិការទាំងនោះឱ្យលេចចេញជា សកម្មភាពជាក់ស្តែងទ្បើង ជាពិសេស លើកិច្ចសហប្រតិបត្តិការត្បូងពេជ្រ។

លោក បានបង្ហាញនូវភាពជឿជាក់ និងសុទិដ្ឋិនិយមផងដែរថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងកាន់តែមានភាពរឹងមាំថែមទៀត សំដៅឆ្ពោះទៅសម្រេចបាន សហគមន៍ជោគវាសនារួមកម្ពុជា-ចិន ប្រកៀកស្មាគ្នាឆ្ពោះទៅមុខក្នុងដំណើរថ្មី។

សម្ដេចធិបតី បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការគ្រប់កម្រិតរវាងប្រទេសទាំងពីរ ដោយឆ្នាំនេះគឺជាឆ្នាំគម្រប់ខួប ៦៥ឆ្នាំ ហើយទំនាក់ទំនងដ៏ប្រពៃនេះត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ដោយរាប់ចាប់តាំងពីជំនាន់ ព្រះបរមរតនកោដ្ឋ, សម្តេចតេជោ និងបន្តរហូតបច្ចុប្បន្ននេះ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានរំឭក កាលនៅក្នុងមុខតំណែងជាមេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ សម្តេចធិបតី បានផ្តួចផ្តើមគំនិត និងជំរុញឱ្យមានការពង្រឹងទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីររហូតឈានទៅដល់ ការចុះ MoU លើកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា-ចិន ដែលបានបើកច្រកដល់ ទំនាក់ទំនងរវាងអង្គភាពនិងអង្គភាព ក៏ដូចជាការហ្វឹកហ្វឺនបណ្តុះបណ្តាល ដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្ស ដល់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)