ភ្នំពេញ៖ និយមន័យនៃវាក្យសព្ទ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់អ្នកជាប់ពន្ធត្រូវធ្វើការឈ្វេងយល់ ដើម្បីអនុវត្តកាតព្វកិច្ចសារពើពន្ធឱ្យបាន ត្រឹមត្រូវស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ។
ជាក់ស្តែង មាត្រា៥៧ នៃច្បាប់ស្តីពីសារពើពន្ធ បានកំណត់នូវនិយមន័យនៃវាក្យសព្ទមួយចំនួនចំពោះការអនុវត្តកាតព្វកិច្ចអាករលើតម្លៃបន្ថែម រួមមាន៖
- ទំនិញ សំដៅដល់ ទ្រព្យរូបីក្រៅពីដីធ្លីនិងប្រាក់កាស
- សេវា សំដៅដល់ ការផ្តល់អ្វីមួយដែលមានតម្លៃក្រៅពីទំនិញ ដីធ្លី និងប្រាក់កាស
- ការផ្គត់ផ្គង់ទំនិញ សំដៅដល់ ការផ្ទេរសិទ្ធិប្រើប្រាស់ ឬសិទ្ធិចាត់ចែងក្នុងឋានៈជាម្ចាស់កម្មសិទ្ធិទំនិញ ទោះបីមានសំណង ឬគ្មាន សំណងក្ដី។ ការផ្គត់ផ្គង់សេវាបន្ទាប់បន្សំដែលទាក់ទិននឹងការផ្គត់ផ្គង់ទំនិញត្រូវចាត់ទុកដូចជាការផ្គត់ផ្គង់ទំនិញ
- ការផ្គត់ផ្គង់សេវា សំដៅដល់ ការផ្គត់ផ្គង់ដែលមិនមែនជាការផ្គត់ផ្គង់ទំនិញ ដីធ្លី និងប្រាក់កាសដែលធ្វើឡើងដើម្បីបានទទួលសំណង
ឬគ្មានសំណងក្តី។ ការផ្គត់ផ្គង់ទំនិញបន្ទាប់បន្សំដែលទាក់ទិននឹងការផ្គត់ផ្គង់សេវា ត្រូវចាត់ទុកដូចជាការផ្គត់ផ្គង់សេវា
- បុគ្គល សំដៅដល់បុគ្គល ឬក្រុមបុគ្គលដែលធ្វើអាជីវកម្ម ហើយនិងបុគ្គលណាមួយទៀតដែលទាក់ទិនជាមួយនឹងបុគ្គលនោះទាក់ទិន ចំពោះបុគ្គលណាមួយ មានន័យថា៖
• បុគ្គលណាមួយដែលមានកម្មសិទ្ធិចាប់ពី២០ (ម្ភៃ) ភាគរយឡើងទៅលើតម្លៃឬសិទ្ធិបោះឆ្នោត នៃភាគកម្មនៅក្នុងដើមទុនផ្ទាល់ន បុគ្គលដែលលើកយកមកពិចារណា
• មានការគ្រប់គ្រងរួម ឬមាននាយករួមគ្នាជាមួយបុគ្គល
• ជាសមាជិកគ្រួសារ ឬជាសហព័ទ្ធ ឬជាសមាជិកក្រុមគ្រួសារនៃសហព័ទ្ធរបស់បុគ្គល
• បានទិញចាប់ពី៣០ (សាមសិប) ភាគរយឡើងទៅនៃធាតុចេញសរុបរបស់បុគ្គលក្នុងរយៈពេល៣ (បី) ខែបន្តបន្ទាប់ អាករ នៃជំពូកទី៤ សំដៅដល់អាករលើតម្លៃបន្ថែម៕
ដោយ៖ មឿន ឌីណា (Moeun Dyna)