ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី Maria Amelita C. Aquino ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅកម្ពុជា បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គមរវាងភាគីទាំងពីរ។
តាមការឯកភាពខាងលើ នាជំនួបកិច្ចពិភាក្សា លោក ហេង សួរ ជាមួយលោកស្រី Maria Amelita កាលពីរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ដោយភាគីទាំងពីបានបញ្ជាក់ថា ជាមួយគ្នានេះ ដើម្បីពង្រឹងប្រសិទ្ធភាពបន្ថែមទៀតសម្រាប់ឧត្តមប្រយោជន៍ប្រជាពលរដ្ឋក្នុងភាពជាដៃគូក្នុងនាមប្រទេសសមាជិកតំបន់អាស៊ានជាមួយគ្នា។
ក្នុងកិច្ចពិភាក្សានោះ ភាគីទាំងពីរ ក៏បានលើកឡើងពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើ កិច្ចការពារសិទ្ធិពលរដ្ឋ ក្នុងវិស័យការងារ។ ត្រង់ចំណុចនេះ លោកស្រី ឯកអគ្គរដ្ឋទូត បានអរគុណរដ្ឋាភិបាលកម្ពុជា ដែលបានជួយ មើលថែរក្សាពលរដ្ឋហ្វីលីពីន កំពុងធ្វើការនៅកម្ពុជាដោយគ្មានការរើសអើង។
នាកាសនោះ ភាគីទាំងពីរ បានសន្យាបន្តពង្រឹងកិច្ចសហការដែលមានស្រាប់នេះ ដើម្បីជួយលើកកម្ពស់ប្រសិទ្ធភាព លើវិស័យសន្តិ សុខសង្គមឱ្យកាន់តែប្រសើរបន្ថែមទៀត។
ចុងបញ្ចប់នៃជំនួប មន្រ្តីជាន់ខ្ពស់ទាំងពីរ បានឯកភាពគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើ វិស័យបណ្តុះបណ្តាល វិជ្ជាជីវៈបន្ថែមលើកិច្ចសហការដែលមានស្រាប់៕
ដោយ៖ មឿន ឌីណា (Moeun Dyna)